សមាជិកក្រុម EXO ម្នាក់នេះត្រូវបានហ្វេនមួយក្រុមតូចធ្វើបាតុកម្មទាមទារឲ្យចាកចេញពីក្រុម

//s5.kh1.co/0f/0f76ab5d9d2d60e0017e9c7c045a5a54fb97d2ea.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្របាននាំគ្នាធ្វើបាតុកម្មមួយដើម្បីទាមទារឲ្យ Chen ដែលជាសមាជិកក្រុមមួយរូប ចាកចេញពីក្រុម។

កូរ៉េខាងត្បូង៖ អ្នកគាំទ្រមួយក្រុមតូចរបស់ក្រុមតារាចម្រៀងកូរ៉េ EXO ដែលគេបានឲ្យឈ្មោះថា EXO-L ACE បាននាំគ្នាធ្វើបាតុកម្មមួយដើម្បីទាមទារឲ្យ Chen ដែលជាសមាជិកក្រុមមួយរូប ចាកចេញពីក្រុម។ បាតុកម្មនេះ បានធ្វើឡើងនៅទីក្រុង Siheung, Gyeonggi-do ដែលជាស្រុកកំណើតរបស់ Chen

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេបានជួលឡានក្រុងចំនួន៥ ហើយសរសេរដាក់នៅលើឡានក្រុងទាំងនោះថា "Our_Future_Has_No_Chen" (អនាគតរបស់យើងមិនមានវត្តមានរបស់ Chen ទៀតទេ) និង "We request Chen, who has severed the group’s image and broke fans’ trust to leave" (យើងស្នើសុំឲ្យ Chen ដែលបានបំផ្លាញមុខមាត់ក្រុមយ៉ាងធ្ងន់ធ្ងរ និងបំផ្លាញទំនុកចិត្តរបស់អ្នកគាំទ្រចាកចេញពីក្រុម)"។ យុទ្ធនាការនេះបានចាប់ផ្ដើមពីថ្ងៃនេះតទៅ និងបន្តរហូតដល់១ខែ។

ឡានក្រុងដែលពួកគេបានជួល គឺមានលេខ 23, #55 (2), #99, និង #26-1។ ឡានទាំង៥នេះ នឹងធ្វើដំណើរឆ្លងកាត់ សាលាក្រុង Siheung , ស្ថានីយឡានក្រុង Siheung , ស្ថានីយ៍ Oido, សាលាក្រុង Ansan និងស្ថានីយ៍កណ្ដាល។

ជុំវិញការធ្វើយុទ្ធនាការមួយនេះ អ្នកគាំទ្រក្រុម EXO ពិតប្រាកដបានសម្ដែងការខឹងសម្បា និងគិតថាក្រុម EXO-L ACE នេះធ្វើរឿងដែលហួសហេតុពេកហើយ៕

EXO's Chen
EXO's Chen
EXO's Chen
EXO's Chen
EXO's Chen
EXO's Chen
EXO's Chen
EXO's Chen
គំរូឡានក្រុងនៅកូរ៉េ
គំរូឡានក្រុងនៅកូរ៉េ
ការបង្ហោះនៅលើ Twitter ទាក់ទងនឹងគម្រោងនៃការធ្វើបាតុកម្ម
ការបង្ហោះនៅលើ Twitter ទាក់ទងនឹងគម្រោងនៃការធ្វើបាតុកម្ម
ទិដ្ឋភាពនៃការធ្វើបាតុកម្មកាលពីខែមករា
ទិដ្ឋភាពនៃការធ្វើបាតុកម្មកាលពីខែមករា

ប្រភពKoreaboo

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T