ក្រសួងអប់រំចេញសេចក្តីណែនាំ​ឲ្យស្ថាប័ន​អប់រំ​គ្រប់​កម្រិត នៅ​ទូទាំង​​ប្រទេស ឈប់​​សម្រាក​​មុន​​កំណត់​​ ព្រោះកូវីដ១៩

//s5.kh1.co/f9/f980c3a07c61e7e25324ca159b60c59ff371e12f.jpg
សង្គម

 ១៦-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រសួងអប់រំនាថ្ងៃ១៦មីនានេះ បានចេញសេចក្ដី​ណែនាំភ្លាមៗ​ស្ដីពី ការ​ចាប់​ផ្ដើម​វិស្សមកាល​តូច

ក្រសួងអប់រំនាថ្ងៃ១៦មីនានេះ បានចេញសេចក្ដី​ណែនាំភ្លាមៗ​ស្ដីពី ការ​ចាប់​ផ្ដើម​វិស្សមកាល​តូច និង​ការ​ឈប់​សម្រាក​មុន​កាល​កំណត់ ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចេញសេចក្តីណែនាំបែបនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ ជាបន្តបន្ទាប់លើជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា។

ក្រសួងបញ្ជាក់ថា ផ្អែកតាម​របាយការណ៍ស្ថានភាពរាតត្បាត COVID-19 នៅលើពិភពលោក ក៏ដូចជានៅកម្ពុជា ក្រសួងអប់រំ បាន​ណែនាំគ្រឹះស្ថាន​សិក្សាចំណេះទូទៅ ពីថ្នាក់បឋមសិក្សា ដល់​មធ្យមសិក្សាទុតិយភូមិ និង​មតេយ្យ​សិក្សាគ្រប់កម្រិត ក៏ដូចជា​គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ និងកម្រិតឧត្តមសិក្សា​ទាំងសាធារណៈ និងឯកជន ចាប់អនុវត្ត​ការសម្រាកវិស្សមកាលតូច និង​សម្រាក​ទូទៅ រហូតដល់មាន​ការជូន​ដំណឹងជាថ្មី។

ខាងក្រោមនេះជាសេចក្ដី​ណែនាំភ្លាមៗរបស់ក្រសួងអប់រំ៖

សេចក្តីប្រកាសរបស់ក្រសួងអប់រំ
សេចក្តីប្រកាសរបស់ក្រសួងអប់រំ
សេចក្តីប្រកាសរបស់ក្រសួងអប់រំ
សេចក្តីប្រកាសរបស់ក្រសួងអប់រំ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T