មើលទេពកោសល្យបងគេផង! បងស្រី J-Hope ក្លាយជាប្រធានផ្នែកច្នៃម៉ូត សម្លៀកបំពាក់ប៊្រេនថ្មី

//s5.kh1.co/be/be1ad8eef311c39dc467e9f38c4c631c69d48346.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សេចក្ដីប្រកាសថ្មីមួយបញ្ជាក់ថា បងស្រីរបស់ J-Hope បានចូលរួមសហការជាមួយក្រុមហ៊ុន KVLY ដើម្បីបើកបង្ហាញប្រ៊េនសម្លៀកបំពាក់ម៉ាកថ្មី ដោយមាននាងជាប្រធានផ្នែកច្នៃម៉ូតផ្ទាល់តែម្ដង។

កូរ៉េខាងត្បូង ៖ តាំងពីយូរណាស់មកហើយ ដែលអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធើណែត បានបង្ហាញចំណាប់អារម្មណ៍ទោះលើ ម្ចាស់គណនី MeJiwoo ដែលជាតារា Instagram ដ៏ល្បីម្នាក់របស់កូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកន្លងមក នាងតែងតែបង្ហោះរូបថតស្អាតៗ ជាមួយនឹងការលេងស្ទីលតែងខ្លួនប្លែកៗ ទាន់សម័យ ដើម្បីផ្សព្វផ្សាយហាងសម្លៀកបំពាក់ Online ផ្ទាល់ខ្លួនរបស់នាង។

នាងក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាបងស្រីរបស់ J-Hope សមាជិកក្រុម BTS មានឈ្មោះពិតថា Jung Dawon។

គួររម្លឹកផងដែរថា បន្ទាប់ពីទទួលបានការគាំទ្រពីប្រិយមិត្ត ក៏ដូចជាអ្នកនិយមតាមដានផ្នែកម៉ូត Jung Dawon ត្រូវគេរំពឹងទុកថា នឹងបើកបង្ហាញប្រ៊េនសម្លៀកបំពាក់ផ្ទាល់ខ្លួន ក្នុងពេលឆាប់ៗខាងមុននេះ។

មិនយូរប៉ុន្មាន ក៏មានសេចក្ដីប្រកាសថ្មីមួយបញ្ជាក់ថា បងស្រីរបស់ J-Hope បានចូលរួមសហការជាមួយក្រុមហ៊ុន KVLY ដើម្បីបើកបង្ហាញប្រ៊េនសម្លៀកបំពាក់ម៉ាកថ្មី ដោយមាននាងជាប្រធានផ្នែកច្នៃម៉ូតផ្ទាល់តែម្ដង។

ប៊្រេនសម្លៀកបំពាក់ថ្មីនេះ មានឈ្មោះថា AJ LOOK ដែលត្រៀមនឹងបង្ហាញខ្លួន ជាម៉ាកយីហោជំនាន់ថ្មី ជាទីពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន KVLY ក៏បានបង្ហើបថា ពួកគេកំពុងព្យាយាមពង្រីកវិសាលភាពប៊្រេននេះ ទៅកាន់អតិថិជនដែលនៅតាមតំបន់ផ្សេងៗទៀតផង មិនមែនត្រឹមតែនៅកូរ៉េប៉ុណ្ណោះទេ៕

ចង់ដឹងថា តើបងស្រីរបស់ J-Hope ធ្លាប់បានបង្ហាញស្ទីលតែងខ្លួនស្អាតៗ និងទាន់សម័យប្លែកពីគេកម្រិតណា?

តោះមកទស្សនារូបភាព ឈុតសម្លៀកបំពាក់របស់នាងខាងក្រោម ៖

Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon
Jung Dawon និង J-Hope
Jung Dawon និង J-Hope
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T