ថា Jimmy Lin ទាំងសង្ហា មានទេពកោសល្យ ឥឡូវកូនប្រុស ក៏មិនណយដែរ កំពុងដើរតាមគន្លង ប៉ាៗហើយ!

//s5.kh1.co/30/30da3e0d2c7e18112b11d65bb80a681aad76400e.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោកប៉ាGoal! Jimmy កំពុងតែហ្វឹកហាត់ កូនប្រុសឲ្យ ដើរលើវិថីសិល្បៈ ដូចរូបគាត់ដែល តារាប្រុសនេះ បានបង្ហោះរូបថត ជាមួយកូនប្រុសបណ្តូលចិត្ត ជាមួយនឹងទឹកមុខញញឹម បង្កប់ក្តីស្រលាញ់ ទៅលើកូនប្រុស ដែលកំពុងតែ អង្គុយរៀនលេងព្យាណូ យ៉ាងសង្ហា។

តៃវ៉ាន់៖ ប្រិយមិត្តទាំងអស់គ្នា ដែលតែងតែតាមដាន រឿងភាគតៃវ៉ាន់ ប្រាកដជាស្គាល់ តារាសម្តែងភាពយន្ត និងជាអ្នកប្រណាំងឡាន ដ៏មានជំនាញ និងទេពកោសល្យជាក់ជាមិនខាន មានឈ្មោះថា Jimmy Lin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Jimmy Lin គឺជាតារាសម្តែងជើងចាស់មួយរូប ដែលមានមុខក្មេងខ្ចី មានទស្សនិកជនមិនតិចទេដែលស្មានថា គាត់មានអាយុត្រឹមតែ២០ ទៅ៣០ឆ្នាំ តែប៉ុណ្ណោះ តាមការពិតទៅ តារាប្រុសរូបនេះ មានអាយុ៤៥ឆ្នាំទៅហើយ។ ក្រៅពីនេះទៅទៀត រូបលោក មានទេពកោសល្យមិនធម្មតាឡើយ មិនថា សម្តែងភាពយន្ត ច្រៀង រាំ ប្រណាំងឡាន ថែមទាំងអាចលេង ឧបករណ៍តន្ត្រី បានទៀតផងដែរ។

ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះរូបថត ជាមួយកូនប្រុសបណ្តូលចិត្ត អមដោយ ទឹកមុខញញឹមបង្កប់ក្តីស្រលាញ់ ទៅលើកូនប្រុស ដែលកំពុងអង្គុយរៀនលេងព្យាណូ យ៉ាងសង្ហា បង្ហាញថា Jimmy Lin យកចិត្តទុកដាក់ ជាមួយអនាគត កូនយ៉ាងខ្លាំង ដោយសង្ឃឹមថា កូនប្រុសរូបនេះ នឹងដើរតាមផ្លូវ ដែលឪពុកត្រួតត្រា ឲ្យដើរស្រាប់។

គួររំលឹកដែរថា Jimmy Lin តែងតែថតរូបកូន បង្ហោះចូលទៅក្នុងបណ្តាញសង្គម ជាញឹកញាប់ អំពីសកម្មភាពកូនៗគាត់ជានិច្ច ធ្វើអោយមហាជនទាំងពួង កោតសរសើរអំពី ទឹកចិត្តដែល តារាប្រុសរូបនេះ បានថែរក្សា កូនៗទាំងអស់ ជាពិសេស អាចនិយាយបានថា កូនទាំងបីនេះ ស្រលាញ់ឪពុក ជាជាងម្តាយទៀត៕

សូមចូលមើលរូបខាងក្រោម៖

Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Linនិង​ កូនប្រុស
Jimmy Linនិង​ កូនប្រុស
 កូនប្រុសរបស់ Jimmy Lin
 កូនប្រុសរបស់ Jimmy Lin
កូនប្រុសរបស់ Jimmy Lin
កូនប្រុសរបស់ Jimmy Lin
កូនប្រុសរបស់ Jimmy Lin
កូនប្រុសរបស់ Jimmy Lin
Jimmy Lin និងគ្រួសារ
Jimmy Lin និងគ្រួសារ
Jimmy Lin និង​កូនប្រុស កំពុងអង្គុយលេងព្យាណូរ
Jimmy Lin និង​កូនប្រុស កំពុងអង្គុយលេងព្យាណូរ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T