មួយជាតិរៀបការម្តង! តូតា រើសអ្នកកំដរ សុទ្ធតែតារាល្បីៗ តែងខ្លួនយ៉ាងស្រស់សោភា

//s5.kh1.co/8b/8b02e3a276dd03a30f37fb99fe25a0ea43e1622e.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រឡេកទៅមើលសម្រស់របស់ តូតា ក្នុងថ្ងៃពិធីឃើញថានាង ពិតជាមានភាពស្រស់ស្អាតខ្លាំង អ្នកកំដរខាងស្រីទាំង ៣នាក់ ផ្ទាល់សុទ្ធតែជាតារាសម្ដែងល្បីឈ្មោះនាពេលបច្ចុប្បន្ន រីឯសម្រស់ម្នាក់ៗវិញក៏ស្រស់ស្អាតខ្លាំងមិនធម្មតា ។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយអំពី កញ្ញា ម៉ាក សែនសូនីតា ដែលបានប្រកាសថ្ងៃរៀបការរបស់ខ្លួន និងបានបង្ហាញរូបភាព Pre-wedding ជាយូរណាស់ហើយ នៅក្នុងថ្ងៃទី ១៦ ខែមីនា នេះផ្ទាល់តែម្ដង នាងបានចូលរោងជ័យហើយ បន្ទាប់ពីទន្ទឹងរង់ចាំថ្ងៃពិសេសអស់ពេលជាយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង គេឃើញថាទិដ្ឋភាពជារួមនៅក្នុងកម្មវិធី ចូលរោងកាលពីម្សិលមិញនេះទាំងមូល គឺពិតជារៀបចំបានយ៉ាងប្រណិតដែលបានប្រារព្ធធ្វើឡើងសុទ្ធតែសណ្ឋាគារលំដាប់ផ្កាយ និងមានការតុបតែងយ៉ាងស្រស់ស្អាតផងដែរ។

ជាមួយគ្នានេះផងដែរ បើក្រឡេកទៅមើលសម្រស់របស់ តារាស្រីរូបនេះក្នុងថ្ងៃពិធីវិញ ឃើញថានាងពិតជាមានភាពស្រស់ស្អាតខ្លាំង។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំពោះអ្នកកំដរខាងស្រីទាំង ៣នាក់ផ្ទាល់តែម្ដង ក្នុងនោះមានដូចជា កញ្ញា ព្រះកាយចន្ទ នីតា វរវង្ស និង ដេត ស្រីនាថ  ដែលសុទ្ធតែជា តារាសម្ដែងល្បីឈ្មោះនាពេលបច្ចុប្បន្ន រីឯសម្រស់ម្នាក់ៗវិញក៏ស្រស់ស្អាតខ្លាំងមិនធម្មតា មិនចាញ់គ្នាប៉ុន្មាននោះទេ។

តាមរយៈរូបភាពទាំងនេះ ធ្វើឲ្យហ្វេនៗដែលស្រលាញ់ចូលចិត្ត មានការចូលរួមត្រេកអរ និង កោតសរសើរជាច្រើនមិន ត្រឹមតែប៉ុណ្ណោះមួយជាតិការម្តង តារាស្រីរូបនេះមិនភ្លេចជ្រើសរើសតារាក្នុងរង្វង់សិល្បៈដូចគ្នា ធ្វើជាអ្នកកំដរក្នុងថ្ងៃជ័យរបស់ខ្លួនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា 
ព្រះកាយចន្ទ នីតា វរវង្ស និង ដេត ស្រីនាថ 
ព្រះកាយចន្ទ នីតា វរវង្ស និង ដេត ស្រីនាថ 
ព្រះកាយច័ន្ទម៉ាក សែនសូនីតា នីតា វរវង្ស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T