អុីតាលីប្រើយន្ដហោះចម្បាំងបាញ់ផ្សែងដែលមានពណ៌ដូចទង់ជាតិ និងចាក់ចម្រៀង ដើម្បីលើកទឹកចិត្តប្រជាជន ខណៈ Covid-19 កំពុងរាតត្បាត (មានវីដេអូ)

//s5.kh1.co/7d/7d1601d48b1b1a487a03611de1f60d15c45b5995.jpg
សង្គម

 ១៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អុីតាលីប្រើយន្ដហោះចម្បាំងបាញ់ផ្សែងដែលមានពណ៌ដូចទង់ជាតិ និងចាក់ចម្រៀង ដើម្បីលើកទឹកចិត្តប្រជាជន ខណៈ Covid-19 កំពុងរាតត្បាត

អុីតាលី៖ កងទ័ពអាកាសអុីតាលី បានប្រើប្រាស់យន្ដហោះចម្បាំងមួយឈុត ដើម្បីបាញ់ផ្សែងពណ៌មានរាងដូចទង់ជាតិរបស់ប្រទេសអុីតាលី រួមនឹងការចាក់ចម្រៀងមួយបទដែលមានចំណងជើងថា «Nessun Dorma» ដើម្បីលើកទឹកចិត្ដប្រជាជនរបស់ខ្លួន ដែលកំពុងជាប់គាំងនៅតាមផ្ទះ។ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឲ្យពលរដ្ឋអុីតាលីជាច្រើនបានចូលរួមអបអរសាទរពីបង្អួចផ្ទះ យ៉រផ្ទះ ដោយការគ្រវីបដា ហើយអ្នកមួយចំនួនទៀតបានច្រៀងបន្ទរជាមួយនឹងការគោះចាន ឬ ផើងផ្កាជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបាញ់ផ្សែង ដែលមានរាងដូចទង់ជាតិប្រទេសអុីតាលី
ការបាញ់ផ្សែង ដែលមានរាងដូចទង់ជាតិប្រទេសអុីតាលី

ជុំវិញព្រឹត្ដិការណ៍មួយនេះដែរ កងទ័ពអាកាសបានថត និងចែករំលែកឃ្លីបវីដេអូនោះទៅលើបណ្ដាញសង្គមដោយសរសេរថា៖

ការរួបរួម និងការធ្វើការងារជាក្រុម គឺជាគោលការណ៍ដែលកងកម្លាំងប្រដាប់អាវុធរបស់យើងពឹងផ្អែកសំខាន់ ហើយលើកនេះច្រើនជាងពេលណាៗទាំងអស់។

ការបាញ់ផ្សែង ដែលមានរាងដូចទង់ជាតិប្រទេសអុីតាលី
ការបាញ់ផ្សែង ដែលមានរាងដូចទង់ជាតិប្រទេសអុីតាលី

រូបភាពនៃព្រឹត្តិការណ៍ដ៏កម្រមួយនេះ បានរីករាលដាលពាសពេញបណ្ដាញសង្គម សូម្បីតែលោក ដូណាល់ ត្រាំ ក៏បានចែករំលែកវីដេអូនេះដោយសរសេរថា «សហរដ្ឋអាមេរិកស្រលាញ់ប្រទេសអុីតាលី»។ ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនផ្សេងទៀត បានកោតសរសើរចំពោះទំនុកច្រៀងនៃបទចម្រៀង ដែលសាកសមនឹងកាលៈទេសៈរបស់ប្រទេសអុីតាលីនាពេលបច្ចុប្បន្ន។

ប្រជាជនអុីតាលី ដែលជាប់គាំងក្នុងផ្ទះ
ប្រជាជនអុីតាលី ដែលជាប់គាំងក្នុងផ្ទះ

គួរឲ្យដឹងផងដែរថា ចំនួនអ្នកឆ្លងវីរុស Covid-19 សរុបនៅប្រទេសអុីតាលីបានកើនដល់ ២៤,៧៤៧ នាក់ ខណៈអ្នកស្លាប់មានចំនួន ១,៨០៩ នាក់។ នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកនេះ៕

ប្រជាជនអុីតាលី ដែលជាប់គាំងក្នុងផ្ទះ
ប្រជាជនអុីតាលី ដែលជាប់គាំងក្នុងផ្ទះ
ប្រជាជនអុីតាលី ដែលជាប់គាំងក្នុងផ្ទះ
ប្រជាជនអុីតាលី ដែលជាប់គាំងក្នុងផ្ទះ
ប្រជាជនអុីតាលី ដែលជាប់គាំងក្នុងផ្ទះ
ប្រជាជនអុីតាលី ដែលជាប់គាំងក្នុងផ្ទះ
វីដេអូ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T