រដ្ឋាភិបាលចេញសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ ស្កាត់ការ​រាតត្បាត​នៃកូវីដ១៩

//s5.kh1.co/40/40dc825228d5374168312e792c7640f4c870e027.jpg
សង្គម

 ១៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋាភិបាលបានចេញនូវសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃកូវីដ១៩

សព្វថ្ងៃនេះជំងឺកូវីដ១៩កំពុងរីករាយដែលជាសកលពិសេសកំពុងតែមានភាពធ្ងន់ធ្ងរចំពោះបណ្ដាប្រទេសអឺរ៉ុប សហរដ្ឋអាមេរិច និងអេរ៉ង់ ដែលនាំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ។ដើម្បីទប់ស្កាត់ការរីករាលដាលនេះរដ្ឋាភិបាលបានចេញនូវសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះកម្ពុជាបានរកឃើញករណីCOVID-19 ៤ករណីទៀត លើខ្លួនជនជាតិខ្មែរ៣នាក់ និងកូនជនជាតិបារាំង អាយុ០៤ខែម្នាក់ សរុបអ្នកឆ្លង១២នាក់ហើយ។

សូមបញ្ជាក់ថា កម្ពុជា​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​១២​ករណី ដោយ​ផ្តើម​ពី​ករណី​ដំបូង​លើ​បុរស​ទេសចរ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់មក​បុរស​ខ្មែរ​ម្នា​ក់នៅ​ខេត្តសៀមរាប ជនជាតិ​អង់គ្លេស​៣​នាក់​នៅ​នាវា Viking Cruise ដែល​ចត​នៅ​កំពង់ចាម បុរស​កាណាដា​ម្នាក់​ដែលជា​គ្រូបង្រៀន​សាលា​អន្តរជាតិ​មួយ បុរស​បែលហ្ស៊ិក ដែលជា​បុគ្គលិក​អន្តរជាតិ​មួយ​។​

​កាលពី​ថ្ងៃទី​១៥ ខែមីនា ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​៥​ករណី​ទៀត ដែល​ក្នុងនោះ​មាន​បុរស​បារាំង​ម្នាក់​ដែល​មកពី​បារាំង ហើយ​ឆ្លង​ធ្វើតេស្ត​នៅ​សិង្ហ​បុរី​។ បន្ទាប់មក​នោះ​ពេលយប់ មានការ​ប្រកាស​៤​ករណី​បន្ថែម ក្នុងនោះ​មាន​ទារក​បារាំង​អាយុ​៤​ខែ​ដែលជា​កូន​បុរស​បារាំង​ខាងលើ បុរស​ខ្មែរ​ម្នាក់​ពី​ប្រទេស​បារាំង និង​បុរស​ខ្មែរឥស្លាម​២​នាក់​នៅ​ខេត្តព្រះវិហារ ដែលមាន​ប្រវត្តិ​ទៅ​ចូលរួម​ពិធីបុណ្យ​សាសនា​នៅ​គួ​ឡា​ឡាំ​ពួរ​។

សូមអាននូវសារាចរណែនាំស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃកូវីដ១៩

https://s5.kh1.co/__image/w=650,h=935,q=100/ad/ad358017acf0b731b268fd2e4a75ffb0a5bcf45b.jpg
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T