កម្ពុជារកឃើញ COVID-19 សរុបករណីអ្នក​ឆ្លង១២នាក់​

//s5.kh1.co/8b/8b1af69f516d62cec08444acd88738cf491bda5c.png
សង្គម

 ១៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងCOVID-19នៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់ហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដោយបញ្ជាក់អំពីករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤ករណីទៀត ដោយបានរកឃើញនៅលើខ្លួនជនជាតិខ្មែរឥស្លាម​ចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំងមួយនាក់ និងកូនតូចអាយុ0៤ខែរបស់ជនជាតិបារាំងអាយុ ៣៥ឆ្នាំ​នោះ​ចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​១២​ករណី ដោយ​ផ្តើម​ពី​ករណី​ដំបូង​លើ​បុរស​ទេសចរ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់មក​បុរស​ខ្មែរ​ម្នា​ក់នៅ​ខេត្តសៀមរាប ជនជាតិ​អង់គ្លេស​៣​នាក់​នៅ​នាវា Viking Cruise ដែល​ចត​នៅ​កំពង់ចាម បុរស​កាណាដា​ម្នាក់​ដែលជា​គ្រូបង្រៀន​សាលា​អន្តរជាតិ​មួយ បុរស​បែលហ្ស៊ិក ដែលជា​បុគ្គលិក​អន្តរជាតិ​មួយ​។​

​កាលពី​ថ្ងៃទី​១៥ ខែមីនា ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​៥​ករណី​ទៀត ដែល​ក្នុងនោះ​មាន​បុរស​បារាំង​ម្នាក់​ដែល​មកពី​បារាំង ហើយ​ឆ្លង​ធ្វើតេស្ត​នៅ​សិង្ហ​បុរី​។ បន្ទាប់មក​នោះ​ពេលយប់ មានការ​ប្រកាស​៤​ករណី​បន្ថែម ក្នុងនោះ​មាន​ទារក​បារាំង​អាយុ​៤​ខែ​ដែលជា​កូន​បុរស​បារាំង​ខាងលើ បុរស​ខ្មែរ​ម្នាក់​ពី​ប្រទេស​បារាំង និង​បុរស​ខ្មែរឥស្លាម​២​នាក់​នៅ​ខេត្តព្រះវិហារ ដែលមាន​ប្រវត្តិ​ទៅ​ចូលរួម​ពិធីបុណ្យ​សាសនា​នៅ​គួ​ឡា​ឡាំ​ពួរ​។

សូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល:

https://s5.kh1.co/__image/w=650,h=915,q=100/de/de81217d5927bdd257dfd054a34990b5580fa89c.jpg
https://s5.kh1.co/__image/w=650,h=924,q=100/20/20ec9c96910ffd03ba4da1d3371fceb5a8cfe668.jpg
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T