ភ្នំពេញ៖ ភិន សុដាលីស ជាតារាសម្ដែង មានឈ្មោះបោះសំឡេងមួយរូប ក្នុងពិភពសិល្បៈ និងត្រូវជាកូនស្រីបណ្ដូលចិត្ត របស់លោក អ៊ិន សុភិន ដែលជាអ្នកជំនួញ និងត្រូវបានគេស្គាល់ថា ជាថៅកែផលិតកម្មមហាហង្ស បានសម្រេចចិត្តភ្ជាប់ពាក្យ ជាផ្លូវការជាមួយកំឡោះសង្ហារ និងជាតារាសម្ដែងដូចគ្នា លោក ប៉ែន តុលា កាលពីព្រឹកថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៣ នេះ ក្រោមការចូលរួមធ្វើជាសក្ខីភាព ពីសំណាក់លោកឪពុក អ្នកម្ដាយទាំងសងខាង ញាតិមិត្តជិតឆ្ងាយ និងពីសំណាក់សិល្បករ សិល្បការិនីល្បីៗជាច្រើននាក់។

ក្នុងពិធីភ្ជាប់ពាក្យដ៏អធិកអាធម ផ្អើលអស់អ្នករស់នៅក្នុងសង្កាត់ ភ្នំពេញថ្មី នេះ គេសង្កេតឃើញថា តាំងពីព្រឹកវេលាម៉ោង៧និង៣០នាទី មានភ្ញៀវកិត្តិយសជាច្រើន បានចូលរួមហែរ ជំនួន ដែលមានផ្លែឈើរហូតដល់ទៅ៣៦០ គូហែរឆ្ពោះទៅកាន់ភូមិគ្រឹះដ៏ស្កឹមស្កៃ របស់លោក អ៊ិន សុភិន ដែលមានអាសយដ្ឋានផ្ទះលេខ ៥០៩ផ្លូវលេខ១៩៨៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមទឹកមុខញញឹមសប្បាយ រីករាយពីសំណាក់ភ្ញៀវ កិត្តិយសទាំងអស់ដែល បានចូលរួមក្នុងពិធីភ្ជាប់ពាក្យនេះ។

លោក ប៉ែន តុលា ដែលជាសាមីខ្លួនកម្លោះ បានសម្តែងអារម្មណ៍ រំភើបរីករាយឥតឧបមា និងបានប្រាប់ឲ្យដឹងថា លោកបានចាប់ចិត្តស្រឡាញ់កញ្ញា ភិន សុដាលីស អស់រយៈពេលជាង១ឆ្នាំមក ហើយម្យ៉ាងទៀតរូប លោកក៏ត្រូវជាកូនធម៌ របស់លោក អ៊ិន សុភិន ផងដែរ ទើបសម្រេចចិត្តឲ្យចាស់ទុំចូល ស្តីដណ្តឹងតាមផ្លូវច្បាប់ រហូតមានពិធីផ្ជាប់ពាក្យនៅថ្ងៃនេះ។

បើតាមការឲ្យដឹងពីសាមីខ្លួន កូនកម្លោះអ្នកទាំងពីរនឹងត្រៀម ចូលរោងការនៅចុងឆ្នាំ ២០១៣ ខាងមុខនេះហើយ នឹងត្រូវគ្រប់គ្រងភាគហ៊ុនមួយ ចំណែកដែល លោកអ៊ិនសុភិនបានរៀបចំទុកជាស្រេច។ ទស្សនារូបភាពក្នុងពិធី ភ្ជាប់ពាក្យដែលភ្នាក់ងារ Lookingtoday ចុះទៅផ្តិតយក ដោយផ្ទាល់៖

 Photo by LookingTODAY

Photo by LookingTODAY

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស