Sarri ចង់បានកូនសិស្សចាស់ម្នាក់នៅ Chelsea មក Juve ដែរ

//s5.kh1.co/79/79a4ae3a9f436758b623d865b3d990c140a53def.jpg
កីទ្បា

 ១៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លឹបសេះបង្កង់ Juventus កំពុងរៀបចំសំណើមួយសម្រាប់នាំយកខ្សែការពារស្លាបឆ្វេងរបស់ក្លឹប តោខៀវ Chelsea គឺកីឡាករ Emerson Palmier

ក្លឹបសេះបង្កង់ Juventus កំពុងរៀបចំសំណើមួយសម្រាប់នាំយកខ្សែការពារស្លាបឆ្វេងរបស់ក្លឹប តោខៀវ Chelsea គឺកីឡាករ Emerson Palmieri នេះបើតាមរបាយការណ៍របស់ The Sun។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លឹបជើងឯកអ៊ីតាលីខាងលើ បានផ្តល់តម្លៃខ្លួនប្រមាណ ២៥លានផោន សម្រាប់កីឡាករវ័យ ២៥ឆ្នាំរូបនេះ ដោយសារអ្នកចាត់ការក្លឹប លោក Maurizio Sarri ចង់រួបរួមជាមួយកូនសិស្សចាស់រូបនេះ នៅ Allianz Stadium។

កីឡាករ Emerson Palmieri 
កីឡាករ Emerson Palmieri 
លោក Maurizio Sarri កាលនៅដឹកនាំក្លឹប Chelsea
លោក Maurizio Sarri កាលនៅដឹកនាំក្លឹប Chelsea

Emerson ហាក់ទទួលបានឱកាសលេងតិចតួចនៅ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard រដូវកាលនេះដោយបង្ហាញខ្លួនត្រឹម ១៤ប្រកួតប៉ុណ្ណោះនៅ Premier League។

កីឡាករកើតនៅប្រទេសប្រេស៊ីល តែលេងឱ្យជម្រើសជាតិអ៊ីតាលីរូបនេះ បានចូលរួមជាមួយ Chelsea កាលពីដើមឆ្នាំ២០១៨ (លោក Maurizio Sarri បានទិញមកពីក្លឹប Roma ក្នុងតម្លៃ ២០លានផោន) ដោយបង្ហាញខ្លួនសរុបឱ្យ Chelsea ចំនួន ៤៥ប្រកួត រកបាន ១គ្រាប់ និងបញ្ជូនបាល់បាន ៣គ្រាប់ ក្នុងនាមខ្សែការពារស្លាបឆ្វេង៕

លោក Frank Lampard
លោក Frank Lampard

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T