ក្រោយបែកគ្នាប៉ុន្មានឆ្នាំ ម៉ា ច័ន្ទបញ្ញា បង្ហោះសារបែបនេះ ដាក់អតីតសង្សារ

//s5.kh1.co/cc/cca96ac1aa8b860abeb682ba20c218b38eb959bb.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពី វីដេអូដែល តារាចម្រៀងប្រុស​​ម៉ា​ច័ន្ទ បញ្ញា​ បានបង្ហោះ សង្សារចាស់លោក គឺកញ្ញា​​ អ៊ីងអ៊ីង កាលពីថ្មីៗនេះ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ សាជាថ្មី នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពួកគេ បែកបាក់គ្នាមួយរយៈធំមកហើយនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក៏មានមនុស្សជាច្រើន ពិតជាសោកស្តាយ​ជាមួយនឹង ចំណងស្នេហ៍របស់លោក និងកញ្ញា​អ៊ីង អ៊ីង ដែលបានសាងអស់រយៈពេលច្រើនឆ្នាំ បែរជាពេលនេះបានត្រឹមក្លាយជា​មិត្តភក្តិធម្មតានឹងគ្នាទៅវិញ ហើយក៏មានហ្វេនៗ បានសំណូមពរ ឲ្យពួកគេ ត្រូវរ៉ូវគ្នាវិញទៅ ដោយសារតែ​អ្នកទាំងពីរ ពិតជាសាកសមនឹងគ្នាយ៉ាងខ្លាំង ជាពិសេស​ ពួកគេ ពិតជា​មានចំណង់ចំណូលចិត្ត និងចរិតដូចគ្នា។

ប៉ុន្តែកាលពីម្សិលមិញនេះដែរ លោក បញ្ញា ក៏បានសរសេរសារ និងរូបថតមួយសន្លឹក របស់លោក ជាមួយនឹង អតីតសង្សារ លោក កាលដែលពួកគេ​បានទៅដើរកម្សាន្ត នៅកោះបាលីជាមួយគ្នា។ ដោយក្នុងនោះ លោក​ក៏បានសរសេរសារថា៖

បាលី​ ជាទីកន្លែងចុងក្រោយបង្អស់​ ក្នុងឆាកជីវិតស្នេហា​ ដ៏គួរអោយសោកស្ដាយនេះ។ មេរៀនដែលខ្ញុំចងចាំខ្លាំងបំផុតក្នុងជីវិត​ គឺការផ្ដល់អោយ​ និងការទទួលយក។

យ៉ាងណាមិញ ក្រោយពីរូបលោក សរសេរបែបនេះទៀត កាន់តែធ្វើឲ្យ គេរឹតតែចង់ឲ្យអ្នកទាំងពីរ​ ត្រូវគ្នាសាឡើងវិញ ប៉ុន្តែទោះបីជា យ៉ាងណា ក៏សាមីខ្លួន សងខាង​បាននិយាយហើយដែរថា ពួកគេ មិនអាចត្រូវរ៉ូវគ្នាបាននោះទេ ក្រោមហេតុផលមួយចំនួន ដែលមិនអាចទម្លាយបាន៕

ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
រូបថតរបស់លោក ជាមួយនឹងអតីតសង្សារ
រូបថតរបស់លោក ជាមួយនឹងអតីតសង្សារ
សាររបស់លោក
សាររបស់លោក
ម៉ា ច័ន្ទបញ្ញា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T