កាលពីពេលថ្មីៗនេះ នារីម្នាក់ដែលមានអាយុ ប្រហែលជា ៣០ឆ្នាំ បានស្លៀកតែខោគេង យប់ពណ៌ផ្កាឈូក បានវាចុះពី ជាន់ទី៧តាមមាត់បង្អួតនៃទីក្រុង Harbin ដោយសារភ្លើងឆេះផ្ទះ។ ព្រោះតែមានផែ្សងច្រើន ពេកបានបង្ខំឲ្យនាងវាចុះ មកជាន់ទី៦ ហើយដោយសារកញ្ចក់បានបែក បានធ្វើខោរបស់នាងបានទាក់ជាប់នៅជាន់ទី៧នោះ។ ទោះបីជាយ៉ាងណា នាងនៅតែ បន្តការវាយចុះមកក្រោម ហើយរងចាំអ្នកសង្រ្គោះមកជួយ។ ប៉ុនែ្ដការឆេះផ្ទះនេះមិន បានធើ្វឲ្យនរណាម្នាក់រងរបួសទេ ព្រោះមានអ្នកជួយ សង្រ្គោះទាន់ពេលវេលា។ ស្រ្ដីដែលគេបានជួយនេះ បានត្រូវគេដឹងថា នាងមានបញ្ហាខាងផែ្នកខួរក្បាល  នៅពេលដែលប៉ូលីសសួរទៅនាង។ អ្នកនៅជិតខាងរបស់នាង បាននិយាយថា នាងមានអត្ដចរិតប្លែកៗ បន្ទាប់ពីនាងទទួលរងនូវការឈឺចាប់ ខាងផ្លូវសេ្នហា។ តាមដែលគេដឹង នាងនឹងអាចឈានទៅដល់ការរៀបការប្រហែលជា ១ឆ្នាំទៀត ប៉ុនែ្ដត្រូវសង្សារបស់នាងសុំបែកគ្នា និងមិនចង់ជួបមុខនាងទៀត។ នៅព្រឹកថៃ្ងកើត ហេតុនាងបានជក់បារីតែម្នាក់ ឯងនៅក្នុងបន្ទប់បន្ទាប់ ពីនាងបានឈ្លោះគ្នាជាមួយម្ដាយនាង ហើយក៏បង្កជាមូលហេតុធ្វើឲ្យ មានភ្លើងឆេះកើតឡើង៕ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]