តើមានអ្វីកើតឡើងបានជាប្រកាសបិទមិនឱ្យមានការជួបជុំនៅឆ្នេរ Miami​?

//s5.kh1.co/15/1527741c09c845edff4b46fb3fcdb666449d0982.jpg
សង្គម

 ១៥-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មន្រ្តីបានប្រកាសបិទឆ្នេរដែលមានប្រជាប្រិយបំផុតដើម្បីទប់ស្កាត់ពីការរីករាលដាលនៃមេរោគឆ្លង។

អាមេរិក៖ លោក Dan Gelber អភិបាលក្រុងម៉ៃអាមី និងជាប្រធានគ្រប់គ្រងទីក្រុងបានប្រកាសកាលពីថ្ងៃសៅរ៍ថា ជាការបិទមិនឲ្យមានការជួបជុំសិស្ស និស្សិត​ និង​ជៀសវាងការរីករាលដាលនៃការឆ្លងវីរុសនេះគឺជាវិធានការណ៍មួយក្នុងចំណោមវិធានការណ៍នានាដែលទីក្រុងកំពុងធ្វើលើការជួបជុំធំៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅឆ្នេរម៉ៃអាមី មុនការប្រកាសបិទ
នៅឆ្នេរម៉ៃអាមី មុនការប្រកាសបិទ

លោក Gelber បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ វាបង្ហាញពីទង្វើមិនមានទំនួលខុសត្រូវ ប្រសិនបើយើងមិនទប់ស្កាត់ការជួបជុំនៅតាមទីសាធារណៈទាំងនេះ។ វាមិនត្រឹមតែសំរាប់ប្រជាជន និងអ្នកទេសចរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សុខភាព និងសុវត្ថិភាពទាំងអស់គ្នា។

ឆ្នេរម៉ៃអាមីក៏បានហាមឃាត់ភោជនីយដ្ឋាន និងក្លឹបរាត្រីពីការទទួលភ្ញៀវជាង ២៥០ នាក់ក្នុងពេលតែមួយ ហើយក៏បានបិទផ្នែកខ្លះទៀតដែលមានទទួលភ្ញៀវច្រើននាក់។

ប៉ូលិសត្រូវបានដាក់ពង្រាយដើម្បីពង្រឹងគោចរបន្ថែមលើឆ្នេរខ្សាច់ចន្លោះផ្លូវលេខ ៧ និងផ្លូវលេខ ១០ ដើម្បីបញ្ឈប់ការប្រមូលផ្តុំគ្នា នៅឯឧទ្យានឆ្នេរខ្សាច់ Lummus Park៕

នៅឆ្នេរម៉ៃអាមី មុនការប្រកាសបិទ
នៅឆ្នេរម៉ៃអាមី មុនការប្រកាសបិទ

ប្រភពNew York Post

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T