ទឹកចិត្តប្រពៃណាស់! Ronaldo ផ្ដល់សណ្ឋាគាររបស់ខ្លួនធ្វើជាមន្ទីរពេទ្យ និងរ៉ាប់រងការចំណាយទាំងអស់ ដើម្បីប្រឆាំងជំងឺ Covid-19

//s5.kh1.co/5a/5a045855e874efefae07c0ef5ac2970a9fec96a2.jpg
កីទ្បា

 ១៥-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Cristiano Ronaldo ផ្ដល់សណ្ឋាគាររបស់ខ្លួនធ្វើជាមន្ទីរពេទ្យ និងរ៉ាប់រងការចំណាយទាំងអស់ ដើម្បីប្រឆាំងជំងឺ Covid-19

បរទេស៖ យោងតាមការចុះផ្សាយរបស់កាសែត Marca កំពូលខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo បានអនុញ្ញាតឲ្យប្រើប្រាស់សណ្ឋាគាររបស់គេក្នុងប្រទេសព័រទុយហ្គាល់ធ្វើជាមន្ទីរពេទ្យ ដើម្បីជួយព្យាបាលនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា (COVID-19)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ការសែតអេស្ប៉ាញបានសរសេរថា ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់យល់ព្រមឲ្យសណ្ឋាគាររបស់ខ្លួនដែលមានឈ្មោះ CR7 ធ្វើជាមន្ទីរពេទ្យដើម្បីរួមចំណែកជាមួយពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺដែលសាហាវមួយនេះ។

ប្រភពដដែលបានបន្តឲ្យដឹងថាកីឡាករ Cristiano Ronaldo នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ទៅលើក្រុមការងារវេជ្ជបណ្ឌិត និងបុគ្គលិកនៅក្នុងសណ្ឋាគារ។

សណ្ឋាគាររបស់ Ronaldo
សណ្ឋាគាររបស់ Ronaldo

គួរឲ្យដឹងផងដែរថា  កាលពីប៉ុន្មានថ្ងៃមុន Ronaldo បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមរបស់គេ ដោយក្រើនរម្លឹកឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការសរសេរថា៖

យើងត្រូវតែស្ដាប់ទៅតាមការណែនាំរបស់អ្នកជំនាញ និងការពារជីវិតរបស់យើងឲ្យបានខ្ពស់បំផុត៕

Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពjuvefc.com

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T