EAT WITH BEE ជាម្ចាស់ជ័យលាភីកម្មវិធី CAMBODIAN NET IDOL រដូវកាលទី ២ ជាមួយនឹងទឹកប្រាក់ចំនួនសរុប ២០,០០០ ដុល្លារ ដោយមាន ទឹកប្រាក់សុទ្ធ កុងត្រា និង រង្វាន់ជាច្រើន!

//s5.kh1.co/2b/2b0e0ae5eb5dac398b3f21750193cd51cb287a40.jpeg
តារា & កម្សាន្ដ

 ១៥-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២០​ កម្មវិធី Cambodian Net Idol រដូវកាលទី 2 ដែលបានបានរៀបចំដោយ Yes 018 បានរកឃើញម្ចាស់ជ័យលាភីហើយនោះគឺ EAT WITH BEE ដែលជាអ្នកទទួលជ័យជម្នះដោយមាន D.R. និង MANITH​ ដែលជាអ្នកទទួបានលេខ ២ និងអ្នកលេខ ៣ ។ បន្ទាប់ពីឆ្លងកាត់វិញ្ញាសារប្រកួតទាំង ៩ វគ្គកន្លងមក និងមានចំនួនអ្នកទស្សនារាប់លានលាននាក់ ដែលបានចូលទៅកាន់គេហទំព័រផ្លូវការហ្វេសប៊ុក Yes018 ជារៀងរាល់សប្តាហ៍។ ព្រឹត្តិការណ៍ដ៏ធំចុងក្រោយដែលបានធ្វើនៅឯភោជនីយដ្ឋាន Hard Rock Cafe ភ្នំពេញ ត្រូវបានចូលរួមដោយអ្នកគាំទ្រកម្មវិធីនេះ ព្រមទាំងម្ចាស់ឧបត្ថម្ភធំនៃកម្មវិធីគឺ Yes018 និងអ្នកចូលរួមគាំទ្រឧបត្ថម្ភកម្មវិធីផ្សេងៗទៀត និង ជាពិសេស គឺ ក្រុមហ៊ុន Cake Experiential ដែលជាអ្នកបង្កើតកម្មវិធីនេះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ

លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential បានមានប្រសាសន៍ថា៖

“ ពួកយើងពិតជាមានមោទនភាពចំពោះបេក្ខជន បេក្ខនារី ទាំងអស់ដែលបានចូលរួមកម្មវិធី Cambodian Net Idol រដូវកាលទី 2 នេះខ្លាំងណាស់ ដោយពួកគេទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់ពួកគេក្នុងការបំពេញវិញ្ញាសារតាមវគ្គនិមួយៗហើយពិសេសគឺបេក្ខភាពចុងក្រោយទាំង ៣ រូបរបស់យើង ដែលបានយកឈ្នះគ្រប់ឧបសគ្គដើម្បីឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។ ពួកយើងជឿជាក់ថាពួកគេនឹងបន្តគោលបំណងរបស់ CNI ដែលបង្កើតឡើងក្នុងគោលបំណងជាវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងអស់នៅទីនោះ ។ "

លោក Andy Ong 
https://s5.kh1.co/__image/w=650,h=434,q=100/eb/ebe4e4b8744526433c5c50bf7ddfa618b5f5135b.jpeg

លោក Jeck Tan ដែលអញ្ជើញមកពី Yes018 ក៏បានបន្ថែមថា៖

យើងពិតជាមានភាពរំភើបណាស់ជាមួយនឹងលទ្ធផលនៃកម្មវិធីនេះហើយក៏បានផ្តល់មកឱ្យយើងនូវសញ្ញានៃការគាំទ្រ Net Idol និងការបង្កើតមាតិកាសម្រាប់ការជំរុញគម្រោងផែនការអាជីវកម្មរបស់យើងនាពេលអនាគត។ ជាមួយគ្នានេះផងដែរ ក្នុងកម្មវិធីពីវគ្គមួយទៅវគ្គមួយ ជាពិសេសចំពោះវគ្គ ការលេងហ្គេមជាមួយប្រព័ន្ធ 5G Gaming ដែលរហូតមកដល់ពេលនេះទទួលបានការចូលទស្សនាជាង 1.8 លាននាក់ ហើយនេះក៏បានចូលរួមលើកកម្ពស់ក្នុងការយល់ដឹងអំពីអ្វីទៅជាប្រព័ន្ធ 5G និងវិធីដែលប្រព័ន្ធនេះអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ផងដែរ” ។

លោក Jeck Tan
កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ

ក្នុងនោះផងដែរពិធីករនៃកម្មវិធីនេះ គឺកញ្ញា សារីតា ដែលជាពិធីករតាំងពី ដើមកម្មវិធីរហូតដល់​ពេលបញ្ចប់ នឹងការសង្ខេបដំណើរនៃបេក្ខភាពទាំងអស់ហើយបន្ទាប់មកក៏មានគណៈកម្មការ របស់យើងដូចជា កញ្ញា កុសុម៉ា កញ្ញា Nikki Nikki និង លោកសម្បត្តិ ដែលបានចែករំលែកពីបទពិសោធន៍របស់ពួកគេជាមួយបេក្ខភាពទាំងអស់ក្នងការសម្តែងនិងបំពេញតួនាទីជាអ្នកណែនាំបេក្ខភាពទាំងអស់ តាមរយៈវិញ្ញាសារប្រកួតប្រចាំសប្តាហ៍និងជួយផ្តល់ដំបូងន្មាន និងបទពិសោធន៍ល្អៗ ដល់ពួកគេឱ្យរីកចម្រើនកាន់តែប្រសើរឡើងក្នុងការបង្កើតមាតិកា ការទទួលបានអ្នកគាំទ្រ និងការបង្កើតបុគ្គលិកលក្ខណៈមួយតាមប្រព័ន្ធអ៊ីនធើណែត។

កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ

បេក្ខភាពចុងក្រោយទាំង ៣ រូបដែលទទួលបានការគាំទ្រច្រើនជាងគេ គឺ Eat With Bee ដែលធ្វើ វិឌីអូ Food Blogger D.R. ដែលធ្វើ វិឌីអូ Dancer និង Manith ដែលធ្វើវីឌីអូជា Sweetie Brio ក្នុងនោះផងដែរ យើងក៏មានអ្នករចនាម៉ូដ របស់យើងគឺ កញ្ញា Sorkbuoy ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់សម្រាប់ពួកគេទាំង បីរូប ។ ពួកគេម្នាក់ៗនឹងបង្ហាញវិញ្ញាសាចុងក្រោយដែលពួកគេបានធ្វើតាមរយៈការធ្វើវិឌីអូ Vlog ដែលពួកគេបានផលិតឡើង ក្នុងរយៈមិនដល់មួយសប្តាហ៍សម្រាប់បង្ហាញក្នុងរយៈតែមួយថ្ងៃដើម្បីក្លាយជា Cambodian Net Idol បន្ទាប់ សម្រាប់ រដូវកាលទី ២ ។

មិនត្រឹមតែប៉ុណ្ណោះក៏មាន Net Idols របស់យើងដែលបានវិលត្រលប់មកវិញដើម្បីបង្ហាញទេពកោសល្យរបស់ពួកគាត់នៅលើឆាកដោយមាន កញ្ញា BlinkBleh និង Konjruk ជាមួយនឹងការសម្តែងចម្រៀង និងក្បាច់រាំ។ អ្នកគាំទ្រដែលចូលរួមទស្សនាក៏បានលេងហ្គេមសប្បាយ ៗ នៅលើឆាកដោយផ្អែកទៅលើប្រធានបទ Yes018 លឿនកប់ នឹងបានឈ្នះរង្វាន់ជាច្រើន ។បេក្ខភាពដ៏ពូកែទាំង ៣​ និងទទួលបានប្រាក់រង្វាន់សរុបចំនួន ៣៥,០០០​ ដុល្លារដោយការចុះកុងត្រា ១ ឆ្នាំជាមួយ ក្រុមហ៊ុន Machha talent agency ទទួលបានទូរស័ព្ទចល័តពីក្រុមហ៊ុន Xiaomi និងគម្រោងទូរស័ព្ទចល័តគ្មានដែនកំណត់ 1 ឆ្នាំពី Yes018 ។

កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ

សម្រាប់រដូវកាលទី ២​ នេះ អ្នករៀបចំកម្មវិធីនិងគណៈកម្មការ បានសម្តែងក្តីសង្ឃឹមថានឹងមានកម្មវិធី Cambodian Net Idol រដូវកាល បន្តបន្ទាប់ទៀត សម្រាប់ផ្តល់ឱ្យអ្នកដែលចូលចិត្តប្រើប្រាស់អ៊ិនធឺរណែតវ័យក្មេងកម្ពុជាសម្រេចក្តីសុបិនរបស់ពួកគេ។

ប្រសិនបើអ្នកខកខានមិនបានទស្សនាវគ្គមុន ៗ នៃកម្មវិធី Cambodian Net Idol រដូវកាលទី ២ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Yes018 នៅ​ www.facebook.com/yes.com.kh ឬក៏ទស្សនា ឆានែល Youtube របស់យើងក៏បាន៕

កម្មវិធី​ Cambodian Net Idol រដូវកាលទី២  វគ្គផ្តាច់ព្រ័ត្រ
កម្មវិធី​ Cambodian Net Idol រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T