TXT ទម្លាយអារម្មណ៍ពិតពេល Cover បទ «In My Blood » ដែលកំពុងផ្ទុះខ្លាំង (មានចម្រៀង)

//s5.kh1.co/01/010fffdc64f25246ba69ab677ae203d3a1dfa601.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បទ In My Blood របស់កំពូលតារាចម្រៀងកាណាដា Shawn Mendes ត្រូវបានក្រុមចម្រៀង TXT យកមកច្រៀង Cover យ៉ាងពីរោះរណ្ដំចិត្ត ធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់។

កូរ៉េខាងត្បូង ៖ មិនស្គាល់ទើបចម្លែក TXT ក្រុមចម្រៀងប្រុសជំនាន់ថ្មី របស់ផលិតកម្ម BigHit ដែលត្រូវជាសិស្សប្អូនរបស់ BTS ជើងខ្លាំងក្នុងវិស័យ Kpop បច្ចុប្បន្ន ថ្មីៗនេះពួកគេទើបតែទម្លាក់បទចម្រៀង Cover ថ្មីមួយបទ មានចំណងជើងថា« In My Blood» ជាបទដើមរបស់ កំពូលតារាចម្រៀងកាណាដា Shawn Mendes

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចម្រៀងមួយបទនេះ TXT ពិតជាធ្វើបានល្អណាស់ ដោយពួកគេត្រូវហ្វេនៗពោលសរសើរជាហូរហែ ពិសេសនៅក្នុងបណ្ដាញអ៊ីនធើណែត។

ជាការពិតណាស់ ទោះបីជា TXT ទើបតែបង្ហាញខ្លួនក៏ពិតមែន ប៉ុន្តែសមត្ថភាពរបស់ពួកគេ បានធ្វើឲ្យសិស្សច្បងៗក្នុងវិស័យ Kpop ជាច្រើនរូប ធ្លោយមាត់ពោលសរសើរ ជាច្រើនដងរួចមកហើយ។ នេះក៏ដោយសារទេពកោសល្យពីធម្មជាតិ និងការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមជារឿយៗ ទើបធ្វើឲ្យពួកគេឈានដល់ចំណុចនេះ។ 

ក្នុងនោះដែរ TXT ក៏បានបង្ហើបពីមូលហេតុ ដែលធ្វើឲ្យពួកគេ ពេញចិត្តបទនេះ រហូតយកមកច្រៀង Cover ផងដែរ។ នោះក៏ព្រោះតែសាច់រឿង នៅក្នុងបទចម្រៀងនេះ មានលក្ខណៈស្រដៀងគ្នានឹងជីវិតពិតរបស់ពួកគេ ពេលដែលមិនទាន់បង្ហាញខ្លួនជាតារា។ ដោយពួកគេនិយាយថា៖

 មានរឿងរ៉ាវជាច្រើន ដែលពួកខ្ញុំត្រូវប្រឈមមុខ នៅពេលដែលពួកខ្ញុំនៅជាអ្នកហ្វឹកហាត់ ដែលរឿងរ៉ាវទាំងអស់នេះ មាននៅក្នុងបទចម្រៀងនេះ៕

TXT
TXT
TXT
TXT
TXT
TXT
TXT
TXT
TXT
Shawn Mendes
Shawn Mendes
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T