មានរឿងអី ដល់ថ្នាក់ អ៊ឹម ជីវ៉ា ថាលោកមិនទាន់កើតជំងឺ Covid19 ផង បែរជាមានគេ រើសអើងលោកទៅហើយ

//s5.kh1.co/99/99dcbd219d66e8d08c6425760068c591a1a2a680.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយពី ឃើញសកម្មភាពបែបនេះ របស់សិល្បករ សិល្បការិនី ក៏មានបងប្អូនប្រជាពលរដ្ឋបានសរសើរពីទឹកចិត្តដ៏ល្អមួយនេះ តែកាលពីម្សិលមិញនេះ លោក អ៊ឹម ជីវ៉ា ស្រាប់តែបង្ហោះសារនិយាយថា លោកមិនទាន់កើតជំងឺ «Covid19 ផង អ្នកនៅភ្នំពេញ ម្នាក់ៗរើសអើងខ្ញុំបាត់ទៅហើយ»។

សៀមរាប៖ កាលពីថ្មីៗ លោក អ៊ឹម ជីវ៉ា និង សិល្បករ សិល្បការិនី មួយចំនួន បាននាំគ្នាចុះទៅខេត្តសៀមរាប ដើម្បីយកក្រម៉ាខ្មែរចំនួន ៨០០០ក្រម៉ា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ដោយឥតគិតថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នេះក៏ជាសកម្មភាពមនុស្សធម៌មួយដ៏ល្អ ដែមានទឹកចិត្ត យកក្រម៉ាដើម្បីចែកជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវបរទេសបែបនេះ ក្នុងនោះយើងក៏ឃើញមានសកម្មភាពជាច្រើន ដែលលោកបានទៅជាច្រើនកន្លែង នៅក្នុងខេត្តសៀមរាបផ្ទាល់ ដើម្បីចែកជូនក្រម៉ា។

ក្រោយពី ឃើញសកម្មភាពបែបនេះ របស់សិល្បករ សិល្បការិនី ក៏មានបងប្អូនប្រជាពលរដ្ឋបានសរសើពីទឹកចិត្តដ៏ល្អមួយនេះ តែកាលពីម្សិលមិញនេះ លោក អ៊ឹម ជីវ៉ា ស្រាប់តែបង្ហោះសារនិយាយបែបនេះ ដោយលោកបាននិយាយថា៖

ខ្ញុំអន់ចិត្តណាស់ ខ្ញុំមិនទាន់កើតជំងឺ Covid-19 ផង អ្នកនៅភ្នំពេញ ម្នាក់ៗរើសអើងខ្ញុំបាត់ទៅហើយចុះទម្រាំខ្ញុំកើតទៀត វាទៅជាយ៉ាងណា ខ្ញុំគ្រាន់តែមកចែកក្រម៉ានៅសៀមរាបជូនបងប្អូនយើងតើ ហើយបងប្អូននៅខេត្តសៀមរាប និង ភ្ញៀវបទេស ក៏គាត់មានសុខភាពល្អដែរ វាមិនដូចព័ត៌មានមួយចំនួនបំពុលសង្គមមើលមកខេត្តសៀមរាបដូចគួអោយខ្លាច តែធាតុពិតខេត្តសៀមរាបមានមនុស្សអ៊ូអរភ្ញៀវទេសចរមកច្រើន គេដើរហាត់ប្រាណ ដើលេងច្រៀងរាំយ៉ាងសប្បាយ សូម្បីតែម៉ាស់គេមិនពាក់ផង ! តែខ្មែរគ្នាឯងមួយចំនួនខ្លាចរហូតចង់ក្លាយជាមនុស្សមានសតិអារម្មណ៍ទៅហើយ ។ ខ្ញុំមកចែកនេះ គឺចេញពីទឹកកចិត្តមិនមែនមានអ្នកណាមកជួលឬអោយលុយខ្ញុំទេ ក៏ព្រោះតែខ្ញុំមនចង់អឲ្យខេត្តដែលមានអរិយធម៌ដ៏ល្បីពេញពិភពលោកបែរជាស្ងាត់ជ្រងំនោះទេ។ ចុះបើម្នាក់ៗខ្លាចលែងហ៊ានមកខេត្តសៀម ធ្វើអោយខេត្តនេះកាន់តែស្ងាត់ៗទៅៗ សួថាបរទេសគេហ៊ានមកទៅ ហើយវិស័យទេសចរណ៍ និងប្រាក់ចំណាញ់របស់បុគ្គលិកនៅខេត្តនេះទាំងមូលវាទៅជាយ៉ាងណា ។ ហើយការចូលរួមផ្សព្វផ្សាយពត៌មានល្អៗក្នុងសង្គមជាពិសេសខេត្តសៀមរាបមិនមែនតែចូលរួមតែខ្ញុំនិងក្រុមការងារទើបគឺមិនគ្រាន់ទេ គឺប្រជាជនយើងត្រូវចូលរួមទាំងអស់គ្នា ។ ខ្ញុំសូមផ្តាំផ្ញើទៅបងប្អូននៅភ្នំពេញថាពេលខ្ញំត្រឡប់ទៅភ្នំពេញវិញខ្ញុំមិនទៅជួបអ្នកណាទេ កុំអោយបងប្អូនសិល្បករ និងអ្នកមួយចំនួនខ្លាចខ្ញុំ ពេលនេះខ្ញុំដឹងចរិកពិតពួកអ្នកហើយ បើសិនខ្ញុំឆ្លងទៅវាមិនអីទេ នេះមិនទាន់កើតអីផងម្នាក់ៗរើសអើងបំបាក់ទឹកចិត្តខ្ញុំទៅហើយ ចុះទម្រាំកើតទៀតពួកអ្នកមើលងាយខ្ញុំយ៉ាងណា ។ មានអារម្មណ៍ថាបាក់ទឹកចិត្ត។

សម្ដី លោក​ អ៊ឹម ជីវ៉ា

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

សកម្មភាព  លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព  លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព  លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព  លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព  លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព  លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
សកម្មភាព លោក អ៊ឹម ជីវ៉ា ចែកក្រម៉ា
អ៊ឹម ជីវ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T