ប្រពន្ធរបស់ Auan Rangsit មិនអាចត្រឡប់មកប្រទេសថៃវិញបាន ដោយសារហេតុផលមួយនេះ

//s5.kh1.co/34/344f60bc093bb4d4df017ba38fe820c9fc3e26e6.jpg
នារី

 ១៥-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ភរិយារបស់ Auan Rangsit មិនអាចត្រឡប់មកប្រទេសថៃវិញបាន ដោយសារតែនាងមានផ្ទៃពោះ មិនអាចធ្វើដំណើរបានទេ ព្រោះពិភពលោកទាំងមូលកំពុងជួបប្រទះនូវភាពវឹកវរ ដែលបង្កឡើងដោយវីរុសកូវីដ១៩។

ថៃ៖ តារាសម្ដែងថៃ Auan Rangsit និងភរិយាជនជាតិកូរ៉េ ដែលបច្ចុប្បន្នកំពុងពរពោះ ក្រោយពេលរៀបការជាមួយគ្នាបានរយៈពេល២ឆ្នាំ បានជួបប្រទះនូវបញ្ហាមួយនោះគឺ ភរិយារបស់លោកមិនអាចត្រឡប់មកប្រទេសថៃវិញបានឡើយ។ មូលហេតុចម្បងនោះ គឺដោយសារតែភរិយារបស់លោកមានផ្ទៃពោះ ដូច្នេះនាងមិនអាចធ្វើដំណើរបានទេ ក្នុងកំឡុងពេលដែលពិភពលោកទាំងមូលកំពុងជួបប្រទះនូវភាពវឹកវរ ដែលបង្កឡើងដោយវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបង្ហាញអារម្មណ៍នឹករឭកភរិយាជាខ្លាំង និងបានបង្ហោះរូបភាពឱបភរិយារបស់លោកដែលកំពុងមានផ្ទៃពោះ នៅលើគណនី Instagram អមជាមួយសារបញ្ជាក់ថា លោកនឹកភរិយា និងកូនក្នុងផ្ទៃជាខ្លាំង បានត្រឹមតែឱបពីចម្ងាយបែបនេះ។

គួរបញ្ជាក់ផងដែរ លោក Auan Rangsit បានដាក់ឈ្មោះកូនក្នុងផ្ទៃរបស់ខ្លួនថា Sarang ដែលតំណាងឲ្យសេចក្តីស្រឡាញ់រវាងលោក និងភរិយា។ អ្នកលេងអ៊ិនធឺណែតជាច្រើនបានចូល comment ជូនពរឲ្យភរិយារបស់លោក និងកូនក្នុងផ្ទៃមានសុខភាពល្អមាំមួន នៅខណៈពេលដែលអ្នកទាំងពីរនៅឃ្លាតឆ្ងាយពីស្វាមី និង ឪពុកបែបនេះ៕

រូបបង្ហោះរបស់លោក Auan Rangsit
រូបបង្ហោះរបស់លោក Auan Rangsit
ស្ថានភាពភរិយារបស់លោក Auan Rangsit នៅពេលនេះ
ស្ថានភាពភរិយារបស់លោក Auan Rangsit នៅពេលនេះ
កូនក្នុងផ្ទៃរបស់លោក Auan Rangsit
កូនក្នុងផ្ទៃរបស់លោក Auan Rangsit
Auan Rangsit និងភរិយា
Auan Rangsit និងភរិយា
Auan Rangsit និងភរិយា
Auan Rangsit និងភរិយា
Auan Rangsit និងភរិយា
Auan Rangsit និងភរិយា

ប្រភពDaradaily

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T