Baifern Phimchanok មិនត្រឹមតែពូកែសម្ដែងនោះទេ ឥឡូវក្លាយជាអ្នកបញ្ចូលសម្លេងទៀត

//s5.kh1.co/41/416d5b83e024692582949ec3708c9971cf5bd885.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

Baifern Phimchanok មិនត្រឹមតែជាតារាសម្ដែងរឿងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បានទទួលការងារជាអ្នកបញ្ចូលសម្លេងផងដែរ។

ថៃ៖ តារាសម្ដែងថៃ ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ និងរូបសម្រស់ស្រស់សោភា Baifern Phimchanok ជាតារាស្រីដ៏ល្បីមួយរូបដែលទស្សនិកជនភាគច្រើនប្រាកដជាស្គាល់ច្បាស់តាមរយៈរឿងភាគល្បីៗជាច្រើន ជាពិសេសកាលពីឆ្នាំមុននេះ Baifern Phimchanok បានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងរឿង Bai Mai Tee Plid Plew។ សម្រាប់ឆ្នាំ២០២០នេះ Baifern ក៏ត្រៀម លេចមុខក្នុងខ្សែភាពយន្តល្អៗមើលជាច្រើនទៀត ជាពិសេស ខ្សែភាពយន្តខ្នាតធំរឿង Laser Candy ដែលនាងបានសម្ដែងរួមគ្នាជាមួយនឹង Mario Maurer ហើយត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត Baifern Phimchanok មិនត្រឹមតែជាតារាសម្ដែងរឿងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បានទទួលការងារជាអ្នកបញ្ចូលសម្លេងផងដែរ។ ក្នុងនោះ នាងកំពុងបញ្ចូលសម្លេងតួអង្គ Mulan ក្នុងខ្សែភាគយន្តបរទេសខ្នាតធំ Mulan ដែលក្រុមហ៊ុន Walt Disney បានទិញសិទ្ធិយកផលិតជាថ្មី ហើយគ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ២៦ មីនា នេះហើយ។ ដំណឹងដ៏រីករាយនេះបានធ្វើឲ្យអ្នកគាំទ្រអន្ទះសារជាខ្លាំង និងពិតជាចង់ឃើញនូវសមត្ថភាពថ្មីៗរបស់តារាស្រីរូបនេះជាខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok និង Mario Maurer ក្នុងពិធីក្រុងពាលីថតរឿងថ្មី
Baifern Phimchanok និង Mario Maurer ក្នុងពិធីក្រុងពាលីថតរឿងថ្មី
Baifern Phimchanok និង Mario Maurer ក្នុងរឿង Laser Candy
Baifern Phimchanok និង Mario Maurer ក្នុងរឿង Laser Candy

ប្រភពDaradaily

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T