កីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះនឹងសម្រេចធ្វើ ឬយ៉ាងណា?

//s5.kh1.co/72/72fc0006f7919bf9fb67490491cdff374830df0e.jpg
កីទ្បា

 ១៤-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេនិយាយថា កីឡាអូឡាំពិកនៅទីក្រុងតូក្យូនឹងដំណើរការធម្មតា។

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូអាបេបាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង តូក្យូនឹងដំណើរការដូចការគ្រោងទុកនៅខែកក្កដាខាងមុខនេះ ទោះបីជាមានការព្រួយបារម្ភអំពីជំងឺឆ្លងវីរុសកូរ៉ូណាដែលបណ្តាលឱ្យមានការពន្យារពេលព្រឹត្តិការណ៍កីឡានានាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកអាបេបានបន្ថែមទៀតថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee នឹងមានការសម្រេចចុងក្រោយថា តើទីក្រុងតូក្យូគួតែរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២០ ទៅមុខឬយ៉ាងណា។ លោកអាបេបាននិយាយថា យើងនឹងយកឈ្នះការរីករាលដាលនៃការឆ្លងនេះ ហើយនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកដូចដែលបានគ្រោងទុកដោយគ្មានបញ្ហា។

កីឡាអូឡាំពិក
កីឡាអូឡាំពិក

ប្រទេសជប៉ុនមានករណីជាង ១,៤០០ករណី និងមានមនុស្សស្លាប់ចំនួន ២៨ នាក់ដែលបណ្តាលមកពីវីរុសនេះ។ អភិបាលក្រុងតូក្យូលោកយូរីកូកូគីបាននិយាយថា "យើងកំពុងចាត់វិធានការឆ្លងយ៉ាងហ្មត់ចត់នៅក្នុងប្រទេស"។

ព្រឹត្តិការណ៍សាកល្បងអូឡាំពិកជាច្រើននៅសហរដ្ឋអាមេរិកត្រូវបានពន្យារពេលរួមមាន ចំបាប់ជិះទូកនិងកីឡាមុជទឹក។​ ទោះយ៉ាងណាព្រឹត្តិការណ៍ប្រដាល់នៅទីក្រុងឡុងដ៍នឹងធ្វើឡើងនៅថ្ងៃសៅរ៍តាមការគ្រោងទុក៕

កីឡាអូឡាំពិក
កីឡាអូឡាំពិក

ប្រភពBBC Sport

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T