ស្របពេល Pat Napapa ចាប់ផ្ដើមស្នេហ៍ជាមួយមិត្តប្រុសវ័យក្មេង Boom Suphapon ថាខ្លួនក៏មិននៅទំនេរដែរ!

//s5.kh1.co/a7/a7aed9e74ed87388b0c91c02e8428f06fc8555fb.jpg
នារី

 ១៤-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ស្របពេលដែលតារាសម្ដែងស្រី Pat Napapa បានបង្ហាញមុខមិត្តប្រុសថ្មីនោះ Boom Suphapon ថាខ្លួនក៏មិននៅទំនេរដែរ។

ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Pat Napapa បានបង្ហាញមុខមិត្តប្រុសថ្មី ដែលមានអាយុតិចជាងនាងរហូតដល់ទៅ១០ឆ្នាំ។ ទាក់ទងនឹងបញ្ហានេះ តារាសម្ដែងស្រី Boom Suphaphorn ដែលត្រូវជាប្អូនស្រីដ៏ជិតស្និទ្ធិនឹង Pat Napapa បានសម្ដែងអារម្មណ៍រីករាយដែលបងស្រីរបស់នាងមានគូស្នេហ៍ថ្មី ជាពិសេសបុរសម្នាក់នោះស្រឡាញ់កូនប្រុសរបស់ Pat Napapa ដែលអាចនឹងមើលថែអ្នកទាំងពីរនៅថ្ងៃអនាគតបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Boom Suphaphorn បានបញ្ជាក់ថា តាមពិតទៅនាងបានស្គាល់មិត្តប្រុសថ្មីរបស់ Pat តាំងពីដំបូងមកម៉្លេះ ហើយ Pat ក៏មិនទាន់ចង់បង្ហាញមុខមិត្តប្រុសខ្លួនជាសាធារណៈនោះដែរ តែដោយសារអ្នកគាំទ្រទទូចចង់ដឹងខ្លាំងពេក។

ទន្ទឹមនឹងនេះ Boom Suphaphorn ក៏បានលើកឡើងថា សម្រាប់នាងវិញ បេះដូងរបស់នាងក៏មិននៅទំនេរនោះដែរ ព្រោះបច្ចុប្បន្ននាងកំពុងសិក្សាចិត្តជាមួយបុរសម្នាក់នៅក្រៅសិល្បៈ ប៉ុន្តែមិនបានបង្ខំ ឬសម្រេចចិត្តថាយ៉ាងណានោះទេ ពោលគឺនាងចង់ឲ្យអ្វីៗទៅតាមធម្មជាតិ បើនិយាយពីរយៈពេលស្គាល់គ្នា ក៏ច្រើនឆ្នាំដែរហើយ។

ចំណែកឯក្រុមគ្រួសារ និង បងស្រី Pat Napapa ក៏បានស្គាល់ និងពេញចិត្តជាមួយនឹងបុរសម្នាក់នោះដែរ។ និយាយពីវិស័យសិល្បៈវិញ បច្ចុប្បន្ន Boom Suphaphorn កំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង តាមរយៈការសម្ដែងជាតួកាច ដែលពោរពេញទៅដោយល្បិចពិសពុលនៅក្នុងរឿង Leh Buphakal៕

Pat Napapa និង Boom Suphaphorn
Pat Napapa និង Boom Suphaphorn
Pat Napapa និង Boom Suphaphorn
Pat Napapa និង Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T