ហ្វេនៗច្រណែនមិនស្ទើរ! ទំនាក់ទំនងតារាចំនួន ៤ គូដែលកំពុងបន្ត និងមានភាពផ្អែមល្ហែមដែលគ្មានអ្វីមកបំបែកបាន

//s5.kh1.co/5e/5ee9cdf824fa4e122f646920baff43e131773068.jpeg
តារា & កម្សាន្ដ

 ១៤-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ដូចដែលប្រិយមិត្តហ្វេនៗជាច្រើនបានជ្រាបហើយថា តារា Idol ពួកគេមិនត្រូវអនុញ្ញាតឱ្យមានស្នេហានៅក្នុងឧស្សាហកម្មសិល្បៈនេះទេ។

កូរ៉េខាងត្បូង៖ ឧស្សាហកម្មកម្សាន្តកូរ៉េល្បីឈ្មោះក៏ដោយសារតែមិនស្វាគមន៍ទំនាក់ទំនងតារាជាមួយដៃគូដោយបើកចំហ។ ទោះជាយ៉ាងនេះក្តីក៏មានតារាជាច្រើនគូ ដែលបានហ៊ានបង្ហាញជាសាធារណៈដោយចិត្តក្លាហាន ជាមួយនឹងទំនាក់ទំនងរបស់ពួកគេ ហើយក៏នៅតែបន្តទំនាក់នងនោះដល់សព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាទាំង ៤ គូនោះមានដូចជា៖

១. Momo និង Heechul

កាលពីថ្ងៃទី ២ ខែមករា ភ្នាក់ងាររបស់ Heechul និង Momo បានបញ្ជាក់ថាអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ ចាប់តាំងពីពេលនោះមក Heechul បាននិយាយអំពីទំនាក់ទំនងរបស់គាត់ជាមួយ Momo នៅក្នុងកម្មវិធីជាច្រើនដែលគាត់បានបង្ហាញខ្លួន។

Momo និង Heechul
Momo និង Heechul

២. Jihyo និង Daniel 

ភ្នាក់ងាររបស់ Jihyo និង Daniel បានបញ្ជាក់ថាអ្នកទាំងពីរបានណាត់ជួបគ្នានៅថ្ងៃទី ៤ ខែសីហាឆ្នាំ ២០១៩។ ទោះបីមិនសូវដឹងអំពីទំនាក់ទំនងរបស់ពួកគេក៏ពិតមែន ប៉ុន្តែ Jihyo ត្រូវបានគេសង្ស័យ ថាបានផ្ញើសារសម្ងាត់ទៅកាន់ Daniel នៅលើបណ្តាញសង្គម Instagram។

Jihyo និង Daniel 
Jihyo និង Daniel 

៣. Kyungri និង Jinwoon

Kyungri និង Jinwoon ត្រូវបានគេរាយការណ៍ថាបានណាត់ជួបគ្នានៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ  ២០១៩ ហើយភ្នាក់ងាររបស់ Jinwoon គឺ Mystic Story បានបញ្ជាក់នៅថ្ងៃដដែល។ អ្នកទាំងពីរកំពុងប្រារព្ធខួបលើកទី ៣ របស់ពួកគេនៅឆ្នាំនេះ។

Kyungri និង Jinwoon
Kyungri និង Jinwoon

៤. Hyuna និង Dawn

គូស្នេហ៍ដែលបើកចំហបំផុតនៅក្នុងបញ្ជីនោះគឺ Hyuna និង Dawn បានណាត់ជួបគ្នាតាំងពីខែឧសភា ឆ្នាំ ២០១៦។ ពួកគេតែងតែចែករំលែករូបភាពជាមួយគ្នានៅលើបណ្តាញសង្គម រួមទាំងភាពផ្អែមល្ហែមរបស់ពួកគេ និងថែមទាំងបង្ហាញការកោតសរសើរចំពោះគ្នាទៅវិញទៅមក៕

Hyuna និង Dawn
Hyuna និង Dawn
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T