ដំណឹងល្អ! អ្នកវិទ្យាសាស្រ្ដអូស្ត្រាលីបានអះអាងថា វ៉ាក់សាំងការពារវីរុស Covid-19 ពេលនេះរកឃើញហើយ តែមនុស្សមិនទាន់អាចប្រើបាន(មានវីដេអូ)

//s5.kh1.co/cc/cc4b615796bd96c67b54eb78b6ef5f5376ea1c5c.jpg
សង្គម

 ១៤-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្រ្ដអូស្ត្រាលីបានអះអាងថា វ៉ាក់សាំងការពារវីរុស Covid-19 ពេលនេះរកឃើញហើយ តែមនុស្សមិនទាន់អាចប្រើបាន

អូស្ត្រាលី៖ អ្នកវិទ្យាសាស្ត្រជនជាតិអូស្ត្រាលីចំនួន រូបមកពីសកលវិទ្យាល័យ Queensland បានអះអាងថា ពួកគេបានបង្កើតវ៉ាក់សាំងការពារវីរុសប្រភេទថ្មី Covid-19 រួចរាល់ហើយ ប៉ុន្ដែត្រូវចំណាយពេលច្រើនខែទៀត ទើបអាចប្រើប្រាស់ចំពោះមនុស្សបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជបណ្ឌិត Keith Chappell បានប្រាប់សារព័ត៌មាន The Australian ថា វ៉ាក់សាំងដែលក្រុមលោកបានបង្កើត គឺមានប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ​។

ក្រុមអ្នកស្រាវជ្រាវ
ក្រុមអ្នកស្រាវជ្រាវ

លោក Keith Chappell រួមនឹងក្រុមការងារចំនួន នាក់ទៀត ដែលមានលោក Paul Young និងលោក Trent Munro បានចាប់ផ្ដើមស្រាវជ្រាវ និងផលិតវ៉ាក់សាំងនេះ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុស​​កាលពីខែមករា មកម្ល៉េះ។ ក្រុមរបស់លោក បានធ្វើការពិសោធន៍ ដោយប្រើរូបមន្ដចំនួន ២៥០ រូបមន្ដផ្សេងៗគ្នា មុនពេលបង្កើតបានវ៉ាក់សាំងមួយប្រភេទនេះ ហើយបានដាក់ឈ្មោះវាថា S-Spike។ ប៉ុន្ដែបច្ចុប្បន្ននេះ វ៉ាក់សាំង S-Spike កំពុង​ស្ថិតក្នុងដំណាក់កាលសាកល្បងលើសត្វកណ្ដុរនៅឡើយ ហើយ​គេនឹងអាច​សាកល្បងលើមនុស្សនៅក្នុងខែមិថុនា ខាងមុខនេះ។

ក្រុមអ្នកស្រាវជ្រាវ
ក្រុមអ្នកស្រាវជ្រាវ

គួរឲ្យដឹងដែរថា វ៉ាក់សាំង S-Spike ត្រូវបានបង្កើតឡើងដោយសិក្សាទៅលើលក្ខណៈឆ្លងរបស់វីរុស Covid-19 ផ្ទាល់ ជាមួយនឹងបច្ចេកវិទ្យាថ្មី DNA-based ។ បច្ចេកវិទ្យានេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយប្រទេសចិន សម្រាប់ផលិតប្រូតេអុីនមួយប្រភេទ ដែលដូចគ្នាទៅនឹងកោសិកាពិតរបស់វីរុស។ ហើយវ៉ាក់សាំងនេះ មានសមត្ថភាពបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ លើសពីទៅនេះទៀត វាក៏ត្រូវបានគេធ្វើតេស្ដសាកល្បងលើវីរុសគ្រោះថា្នក់មួយចំនួនដូចជា Ebola, MERS ដែលស្រដៀងនឹងវីរុស SARS និង Covid-19 ហើយថែមទាំងទទួលបានជោគជ័យទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

ក្រុមអ្នកស្រាវជ្រាវ
ក្រុមអ្នកស្រាវជ្រាវ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T