ទូរស័ព្ទដែលមានថាមពលថ្ម ៥០០០mAh ទាំងនេះ ជួយឱ្យអ្នកទទួលបាននូវបទពិសោធន៍កម្សាន្តដ៏រីករាយ!

//s5.kh1.co/72/72b65741871aeaebf0fa13bf11366d4e2a4d5b41.jpg
បច្ចេកវិទ្យា

 ១៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សព្វថ្ងៃនេះនៅពេលដែលយើងជ្រើសរើសប្រភេទទូរស័ព្ទមកប្រើប្រាស់ បញ្ហាថ្ម គឺជាចំនុចដែលគេយកចិត្តទុកដាក់បំផុត។

ភ្នំពេញ៖ សព្វថ្ងៃនេះនៅពេលដែលយើងជ្រើសរើសប្រភេទទូរស័ព្ទមកប្រើប្រាស់ បញ្ហាថ្ម គឺជាចំនុចដែលគេយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្ននេះបច្ចេកវិទ្យាសាកថ្មក្នុងល្បឿនលឿនកំពុងត្រូវបានអនុវត្តដើម្បីសន្សំសំចៃពេលវេលារបស់យើង ប៉ុន្តែវាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់តម្រូវការរយៈពេលយូរនោះឡើយ ជាពិសេសសម្រាប់អ្នកដែលមិនអាចដាក់ឆ្នាំងសាកតាមខ្លួនពេលធ្វើដំណើរទៅក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះហើយជាមូលហេតុដែលក្រៅពីបច្ចេកវិទ្យាសាកថ្មបានលឿនហើយនោះ ទូរស័ព្ទដែលមានថាមពលថ្មធំ គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អស់លោកអ្នកដែលមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការសាកថ្ម ឬពិបាកក្នុងការដាក់ powerbank តាមខ្លួន។

ថ្ងៃនេះយើងនឹងណែនាំដល់អស់លោកអ្នកនូវប្រភេទទូរស័ព្ទ realme មួយចំនួនដែលមានថាមពលថ្មរហូតដល់ ៥០០០mAh ដែលអាចផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីនៃការប្រើទូរស័ព្ទដែលកាន់ថ្មបានរយៈពេលយូរ។

realme C3 - តម្លៃត្រឹមតែ ១២៩ ដុល្លារ

លក្ខណៈពិសេស៖

- បន្ទះឈីប Helio G70៖ ជាមួយនឹងបន្ទះឈីបនេះ realme C3 ទទួលបានពិន្ទុពី Antutu រហូតដល់ជាង ១៩០,០០០ ដែលតួលេខនេះលើសពីស្មាតហ្វូនដទៃទៀតដែលមាន តម្លៃប្រហាក់ ប្រហែលនេះ។
- អេក្រង់ទំហំ ៦.៥ អ៊ីញ HD+ ៖ អេក្រង់ទំហំធំគាំទ្រសម្រាប់បទពិសោធន៍នៃការមើលឃើញកាន់តែប្រសើរ។
- កាមេរ៉ា៣គ្រាប់៖ realme C3 ក៏ត្រូវបានបំពាក់ដោយកាមេរ៉ា ៣ គ្រាប់ដែលពិតជាមានការប្រកួតប្រជែងខ្លាំងក្លាជាមួយម៉ូឌែលទូរស័ព្ទដទៃក្នុងតារាងតម្លៃនេះ។

ស្មាតហ្វូន realme C3
ស្មាតហ្វូន realme C3

realme 5i - តម្លៃត្រឹមតែ 169 ដុល្លារ

លក្ខណៈពិសេស៖

- បន្ទះឈីប Snapdragon 665៖ បន្ទះឈីបនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង ស្មាតហ្វូន ថ្នាក់កណ្តាលដូចជា VIVO S1 Pro, OPPO A9 2020 ជាដើម។
- អេក្រង់ទំហំ ៦.៥ អ៊ីញ HD +៖ ទំហំស្តង់ដារសម្រាប់ស្មាតហ្វូនដែលមានតម្លៃថ្លៃ
- កាមេរ៉ា ៤គ្រាប់៖ ជាមួយកាមេរ៉ា៤គ្រាប់ 12MP + 2MP + 8MP + 2MP ជួយឱ្យលោកអ្នកថតជាមួយនឹងឡេនម៉ាក្រូ​ និង ultra wide-angle ជួយបំពេញតំរូវការរបស់អ្នកកាន់តែប្រសើរ។

ស្មាតហ្វូន realme 5i
ស្មាតហ្វូន realme 5i

realme 5 - តម្លៃត្រឹមតែ 199 ដុល្លារ​

បន្ទះឈីប និងអេក្រង់មានទំហំដូចគ្នាជាមួយ realme 5i ហើយក៏បំពាក់ជាមួយកាមេរ៉ា ៤ គ្រាប់ដូចគ្នា ប៉ុន្តែ realme 5 ផ្តល់ជូននូវការរចនា និងមានបំពាក់ RAM ROM មានច្រើនជម្រើស​ខុសៗគ្នា។ ជាមួយនឹងទំហំ RAM 4G+128G  realme 5 ជួយឱ្យលោកអ្នកអាចរក្សាទុករូបថត និងកម្មវិធីកម្សាន្តផ្សេងៗបានកាន់តែច្រើន។

ស្មាតហ្វូន realme 5
ស្មាតហ្វូន realme 5

ម៉ូឌែលទូរស័ព្ទទាំង ៣ ប្រភេទនេះ បំពាក់ដោយទំហំថ្មរហូតដល់ ៥០០០mAh ធានាដល់ការប្រើប្រាស់បានយូរអង្វែង។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.facebook.com/realmeCambodia/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T