ស្លាប់កើនជាង ៥ ពាន់នាក់! ទិន្នន័យ​ Covid-19 នៅលើ​ពិភព​លោក កំពុងធ្វើឲ្យប្រទេសតូចធំ ឈឺក្បាល

//s5.kh1.co/c9/c9581c3429868bdc6c6581c7ccd671e7628b531c.jpg
សង្គម

 ១៤-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

គិតមកត្រឹមម៉ោង​៧ព្រឹក ថ្ងៃទី​១៤ ខែមីនា នៅលើពិភពលោកទាំងមូល មានករណីឆ្លងវីរុសផ្លូវដង្ហើម បង្កឡើងដោយវីរុស Covid-19 កើនឡើង ដល់ទៅ​១៤៥.​​៣៤១នាក់ហើយ​​ និងស្លាប់កើនឡើងដល់ទៅ​៥៤១៦នាក់​។ នៅប្រទេសអ៊ីតាលី មានករណីឆ្លង និងស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់​២៥០នាក់ ក្នុងមួយថ្ងៃ​។​ ជាមួយគ្នានេះ ប្រទេសមហាអំណាចជុំវិញពិភពលោក បានប្រកាសអាសន្នទូទាំងប្រទេស។​

គិតត្រឹមព្រឹក ថ្ងៃទី​១៤ ខែមីនា នៅលើពិភពលោកទាំងមូល មានករណីឆ្លងវីរុសផ្លូវដង្ហើម បង្កឡើងដោយវីរុស Covid-19 កើនឡើង ដល់ទៅ​ ១៤៥,៣៤១នាក់ហើយ​​ និងស្លាប់កើនឡើងដល់ទៅ ​៥,៤១៦នាក់​។ នៅប្រទេសអ៊ីតាលី មានករណីឆ្លង និងស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់​២៥០នាក់ ក្នុងមួយថ្ងៃ​។​ ជាមួយគ្នានេះ ប្រទេសមហាអំណាចជុំវិញពិភពលោក បានប្រកាសអាសន្នទូទាំងប្រទេស។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកដល់ថ្ងៃទី​១៤ ខែមីនានេះ Covid-19 បានវាយលុកដល់១៣៦ប្រទេស នៅជុំវិញពិភពលោក ដោយមាន​អ្នកឆ្លងជិត​១៥០ពាន់នាក់ ក្នុងនោះមានតែ​ជាង៧ម៉ឺននាក់ប៉ុណ្ណោះ ព្យាបាលជាសះស្បើយ​។ ក្នុងចំណោម​អ្នកឆ្លងមានជិត៦ពាន់នាក់ ស្ថិតក្នុងសភាពធ្ងន់បំផុត កំពុងសង្គ្រោះបន្ទាន់ អាចស្លាប់គ្រប់ពេល។

https://s5.kh1.co/__image/w=650,h=452,q=100/90/90e5dfcf84a6d966c43d7522fcb943672d17a969.jpg

អគ្កលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ពិភពលោកទាំងមូល រួបរួមសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងនឹងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីនេះឲ្យមានប្រសិទ្ធភាពបំផុត។ លោកបន្តទៀតថា នេះជាឧបស័គ្គយ៉ាងធំរបស់ពិភពលោក ប៉ុន្តែ កុំភ័យខ្លាចខ្លាំងពេក ព្រោះអាចជំរុញឲ្យស្ថានភាពកាន់តែអាក្រក់។ លោក​ Antonio Guterres បានបន្តទៀតថា​ពលរដ្ឋនៅលើពិភពលោក​នឹងងាក​ទៅរក​ការរស់នៅដូចដើមវិញ។

https://s5.kh1.co/__image/w=650,h=412,q=100/4c/4ce33a1868b257cf1ec7fdc35084cd2f093f3cbf.jpg

សូមបញ្ជាក់ថា​ ក្នុងរយៈពេល​២៤ម៉ោង កន្លងមក​ចំនួនអ្នកឆ្លង នៅក្នុងប្រទេសចិន បានថយចុះយ៉ាងខ្លាំង​ ដោយមានតែ​២២នាក់ឆ្លង​ Covid-19 តែប៉ុណ្ណោះ​ និងស្លាប់តែ​៨នាក់។ ក្នុងរយៈពេលដូចគ្នានៅអ៊ីតាលី មានអ្នកឆ្លង២៥៤៧ និង​ស្លាប់​២៥០នាក់​​ ធ្វើឲ្យប្រទេសអ៊ីតាលី កើនឡើងខ្ពស់បំផុត សរុបមាន​ដល់ទៅ​១៧៦៦០ នាក់ និងស្លាប់​២៥៤៧នាក់ ៕

https://s5.kh1.co/__image/w=650,h=416,q=100/f6/f6eae5aaa3fd39790e9238215ef857ab021c44bd.jpg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T