គ្រាន់តែបទ OST ក្នុងរឿងសោះ ក៏បំបែកកំណត់ត្រាម្លឹងៗទៅហើយ! (Video Inside)

//s5.kh1.co/23/23fe485e43dc08270a442bea47b937ea2fb183a7.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឥឡូវនេះ Sweet Night កំពុងក្លាយជាបទចម្រៀងកូរ៉េ OST ដំបូងគេ ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes របស់អាមេរិក ហើយក៏ជាបទចម្រៀងទោលរបស់កូរ៉េ ទី៦ ដែលឈានដល់ចំណាត់ថ្នាក់លេខ១ ចាប់ពីចេញផ្សាយភ្លាមៗ។

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៣ ខែ មីនា ម្សិលមិញនេះ V សមាជិកក្រុម BTS ទើបតែបានបញ្ចេញបទចម្រៀងថ្មីមួយបទ មានចំណងជើងថា Sweet Night ដែលត្រូវជាបទចម្រៀងនៅក្នុងរឿង Itaewon Class

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លទ្ធផលដែលទទួលបាន វាពិតជាលើសពីការរំពឹងទុក ដោយសារតែ Sweet Night របស់ V ស្រាប់តែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅទូទាំងពិភពលោក។ មិនយូរប៉ុន្មាន បទនេះក៏បានបំបែកកំណត់ត្រាថ្មី ឈរលើតារាង iTunes របស់អាមេរិក ក្នុងចំណាត់ថ្នាក់លេខ១។

គួររម្លឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីសារព័ត៌មានកូរ៉េ បានចេញផ្សាយថា V និងបញ្ចេញបទចម្រៀងនិពន្ធថ្មីមួយបទ សម្រាប់រឿងភាគ Itaewon Class គេសង្កេតឃើញថា មានមនុស្សជាច្រើន ទន្ទឹងរង់ចាំបទនេះ យ៉ាងអន្ទះសារ។

ជាការពិតណាស់ បទ OST ដែលចេញសម្រាប់រឿងភាគ ត្រូវបានគេចាត់ទុកថា ជាបទចម្រៀងដែលមិនទូលំទូលាយ ដូចជាបទចម្រៀងក្នុងអាល់ប៊ុមថ្មីឡើយ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលដែរ ដែលមានមនុស្សជាច្រើន មកពីទូទាំងពិភពលោក ចូលទៅស្ដាប់ និងទាញយកបទនេះទុកក្នុងទូរស័ព្ទ។

គួរបញ្ជាក់ផងដែរថា បទនេះ V បាននិពន្ធជាភាសាអង់គ្លេសសុទ្ធ ដោយបើកក្បាលដំបូងដោយសម្លេងហ្គីតា ដែលវាពិតជាសាកសមគ្នាបំផុត ជាមួយនឹងសម្លេងដ៏ពីរោះរណ្ដំរបស់ V

ឥឡូវនេះ Sweet Night កំពុងក្លាយជាបទចម្រៀងកូរ៉េ OST ដំបូងគេ ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes របស់អាមេរិក ហើយក៏ជាបទចម្រៀងទោលរបស់កូរ៉េ ទី៦ ដែលឈានដល់ចំណាត់ថ្នាក់លេខ១ ចាប់ពីចេញផ្សាយភ្លាមៗ។ ពេលនេះសូម្បីតែនៅក្នុងបណ្ដាញអ៊ីនធើណែត ក៏មានមនុស្សនិយាយពីបទនេះ ជាហូហែផងដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

  រឿង Itaewon Class
  រឿង Itaewon Class
V
V
V
V
V
V
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T