គ្នាយើងគួរដឹង! អាហារគួរ​ញ៉ាំ​ និងមិនគួរ​ញ៉ាំពេល​អាកាសធាតុ​ក្ដៅ!

//s5.kh1.co/00/00b4bbb79d162d753842bf84ee8b7ab0b1f2ea03.jpg
នារី

 ១៤-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាកាសធាតុ​ប្រែ​ប្រួល​កាន់តែ​ក្ដៅ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរទៅណាមកណា ជាពិសេស​ការ​ញ៉ាំ​អាហារក៏ត្រូវ​យកចិត្តទុកដាក់ដែរ​។

អាកាសធាតុ​ប្រែ​ប្រួល​កាន់តែ​ក្ដៅ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរទៅណាមកណា ជាពិសេស​ការ​ញ៉ាំ​អាហារក៏ត្រូវ​យកចិត្តទុកដាក់ដែរ​។ របប​អាហារ​សំខាន់​ណាស់​អំឡុង​ពេល​អាកាសធាតុ​ក្ដៅ ព្រោះ​អាហារ​មួយ​ចំនួន​អាច​ជួយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ និង​អាហារ​ខ្លះ​គួរ​ចៀសវាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាហារ​គួរ​ញ៉ាំ​ពេល​អាកាសធាតុ​ក្ដៅ

ស៊ុត៖ មិនថា​ចង់​ចម្អិន​ស៊ុត​របៀប​ណា​ក៏ដោយ ស៊ុត​នឹង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​បាន​យូរដោយ​សារ​ស៊ុត​សម្បូរ​ទៅ​ដោយ​អាស៊ីតអាមីណូ Typtophan។

បន្លែបៃតង៖ ការ​បំពេញ​ជាតិ​ទឹក​អំឡុងពេល​អាកាសធាតុ​ក្ដៅ​ពិតជា​សំខាន់​ណាស់ ជាពិសេស​ពេល​គេង​យប់​ដោយ​មិន​ចាំបាច់​ភ្ញាក់​ដោយ​សារ​ស្រេកទឹក។ ស្ពៃ​ពួយឡេង​ និង​បន្លែបៃតង​ផ្សេងទៀត​គឺ​ជា​អាហារ​ល្អបំផុត​សម្រាប់​អាកាសធាតុ​ក្ដៅ។ ស្ពៃពួយឡេងមាន​ផ្ទុក​ជាតិទឹក​រហូតដល់​៩២% និង​ងាយ​រំលាយ ដូចនេះ​រាងកាយ​មិន​ធ្វើ​ការ​ខ្លាំង​ក្នុង​ការ​រំលាយអាហារ​ដែល​នាំ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ឡើង​ដែរ។

ត្រសក់ស្រូវ (Melon)៖ ផ្លែ​ត្រសក់​ស្រូវ​នេះ​​ល្អ​បំផុត​សម្រាប់​អាកាសធាតុ​ក្តៅ។ ត្រសក់ស្រូវ​មាន​ជាតិ​ទឹក​រហូតដល់​៩៥% និង​មាន​ផ្ទុក​ lycopene ដែល​អាច​ជួយ​ការពារ​កម្ដៅថ្ងៃ។

ស៊ុប៖ ជាធម្មតា​យើង​តែង​ញ៉ាំ​ស៊ុប​ពេល​អាកាសធាតុ​ត្រជាក់។ ប៉ុន្តែ​អាហារ​ដែល​មាន​ជាតិ​ទឹក​ខ្ពស់​អាច​ជួយ​បំពេញ​ជាតិទឹក។ ស៊ុប​បន្លែ​មាន​ភាព​ប្រសើរ​ជាង​ស៊ុប​ដែល​មាន​សាច់​សត្វ​ច្រើន។

ពពួកផ្លែប៊ឺរី និងទឹកដូង៖ ប្រភេទផ្លែ​ប៊ឺរី ដូចជាស្ត្រប៊ឺរី ប្លូប៊ឺរី ប្លេកប៊ឺរី សុទ្ធតែ​អាច​ជួយ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់ ចំណែក​​ទឹក​ដូង​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ដែល​ជួយ​បំពេញ​ជាតិទឹក។

អាហារមានជាតិ​ហឹរ​៖ ញ៉ាំ​អាហារ​ហិល​ក្នុង​អាកាសធាតុ​ក្ដៅ​អាច​មើល​ទៅ​មាន​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាងកាយ ប៉ុន្តែ​ការសិក្សា​បាន​ឲ្យ​ដឹង​ថា អាហារ​មាន​ជាតិហឹរ​អាច​ជួយ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះត្រជាក់។ លោក Luke LaBorde សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្ត្រ​អាហារ​នៅ​សាកលវិទ្យាល័យ Penn State ថា​អាហារហឹរ​អាច​ជួយ​ដល់​ចរន្តឈាម​ដែល​ធ្វើឲ្យ​មាន​ការ​បញ្ចេញ​ញើស ដោយ​ដំឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ​ឲ្យ​សមាមាត្រ​ទៅនឹង​សីតុណ្ហភាព​ខាងក្រៅ និងការ​បញ្ចេញ​ញើស​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍ត្រជាក់ខ្លួន។

អាហារ​គួរ​ចៀសវាង​ពេល​អាកាសធាតុ​ក្ដៅ

ការ៉េម តែទឹកកក ឬកាហ្វេ៖ ការ​ញ៉ាំ​របស់​ទាំង​នេះ​ធ្វើឲ្យ​មាន​អារម្មណ៍​ក្ដៅ​ដោយសារ​របស់​ទាំង​នេះ​ធ្វើឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះ​ត្រជាក់។ នៅ​ពេល​នោះ​រាងកាយ​នឹង​ព្យាយាម​ដំឡើង​សីតុណ្ហភាព​។ ដូចនេះ​ហើយ យើង​នឹង​មាន​អារម្មណ៍​ក្ដៅ​ម្ដងទៀត បន្ទាប់​ពី​ញ៉ាំ​របស់​ទាំង​នេះ​អស់។

ផ្លែ​ស្វាយ៖ ផ្លែស្វាយ​ជា​ផ្លែឈើ​ដែល​អាច​បញ្ចេញ​ជាតិទឹក​ពី​រាងកាយ។ ដូចនេះ​គួរ​ចៀសវាង​ញ៉ាំ​ផ្លែ​ឈើ​នេះ​អំឡុងពេល​អាកាសធាតុ​ក្ដៅ។

សាច់សត្វ៖ រាងកាយ​យើង​ត្រូវ​ការ​ប្រូតេអ៊ីន​មិន​ថា​ក្នុង​អាកាសធាតុ​បែប​ណាក៏ដោយ ប៉ុន្តែ​សាច់​មាន​ការ​លំបាក​ក្នុង​ការ​រំលាយ និង​អាច​បង្កើន​កម្ដៅ​ក្នុង​រាងកាយ។ ដូចនេះ​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ និង​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ផ្សេងទៀត​ដូចជា​ ស៊ុត សាច់ត្រី សាច់មាន់ជាដើម។

គ្រឿងស្រវឹង៖ គ្រឿងស្រវឹង​អាច​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិទឹក​ដោយសារ​ក្រោយពី​ផឹក​គ្រឿង​ស្រវឹង​ធ្វើឲ្យ​នោម​ញឹក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T