កូរ៉ូណា៖ កម្ពុជា​ដាក់បម្រាម​ជនបរទេស​មកពី​ប្រទេស​ចំនួន ៥ មិនឲ្យចូលកម្ពុជា រយៈពេល១ខែ

//s5.kh1.co/ed/edee3ce68f4911c14fa0f2c721bd704c57d943a3.jpeg
សង្គម

 ១៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ពី​ការសម្រេច​ផ្អាក​ជនបរទេសមកពី៥ប្រទេស មិនឲ្យចូល​កម្ពុជា ​រយៈ​ពេល​៣០​ថ្ងៃ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៤ ខែមីនានេះ បានចេញ​សេចក្តីប្រកាស​ពី​ការសម្រេច​ផ្អាក​ជនបរទេស ពី​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក ដោយមិនឲ្យចូល​កម្ពុជា ​រយៈ​ពេល​៣០​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែមីនា​។ ដោយអះអាងនៅក្នុងសេចក្តីប្រកាសថា នេះជាវិធានការទប់ស្កាត់​បន្ទាន់របស់​កម្ពុជាក្នុងការ​ប្រយុទ្ធ​ប្រឆាំងការចម្លង COVID-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ បច្ចុប្បន្ន​កម្ពុជាមាន​ករណីឆ្លង COVID-19 ចំនួន​៧ករណីហើយ ដោយករណីដំបូងជាជន​ជាតិ​ចិនអាយុ​៦០​ឆ្នាំនៅក្រុងព្រះសីហនុ ដែលបានជាសះស្បើយ។ ករណីទីពីរជា​បុរស​ខ្មែរអាយុ​៣៨​ឆ្នាំនៅខេត្ត​សៀមរាប បាន​ឆ្លងពីជន​ជាតិជប៉ុន​ម្នាក់។ ហើយបីករណីទៀតកើតលើជន​ជាតិ​អង់គ្លេស ក្នុងនោះស្ត្រីម្នាក់ និងប្តីប្រពន្ធ១គូ ដែល​រកឃើញលើនាវា​ទេសចរណ៍ Viking Cruise Journey ដែលមកពីក្រុងហូជីមិញ ហើ​យសំចតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកជំងឺទាំងបីសម្រាកព្យាបាលនៅក្រុងភ្នំពេញ។

សូមបញ្ជាក់ថា ពីរករណីចុងក្រោយ បានរកឃើញលើ​បុរស​កាណាដា និងបែលហ្ស៊ិកម្នាក់​ដែល​ត្រូវបានអះអាងថា ជាទេសចរក្នុងរាជធានីភ្នំពេញ៕

សេចក្តីប្រកាសពីក្រសួងសុខាភិបាល<br>
សេចក្តីប្រកាសពីក្រសួងសុខាភិបាល
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T