Juve សម្លឹងឃើញខ្សែបម្រើជម្រើសជាតិបារាំង​មួយរូប​ផ្សេង​ទៀត​ ករណីដែលមិនអាចយក Pogba មកវិញបាន

//s5.kh1.co/b9/b993f7599dedd9316edca80cab68e536cff8069d.jpeg
កីទ្បា

 ១៤-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ក្លឹបសេះបង្កង់ Juventus បានកំណត់អត្តសញ្ញាណខ្សែបម្រើជម្រើសជាតិបារាំងវ័យក្មេងមួយរូបទៀត

ក្លឹបសេះបង្កង់ Juventus បានកំណត់អត្តសញ្ញាណខ្សែបម្រើជម្រើសជាតិបារាំងវ័យក្មេងមួយរូបទៀតគឺកីឡាករ Houssem Aouar ទុកជំនួសក្នុងករណីដែលក្លឹបជោគជ័យបំផុតរបស់អ៊ីតាលីមួយនេះ មិនអាចនាំយកអតីត​ខ្សែបម្រើរបស់​ខ្លួន ពោលគឺកីឡាករ Paul Pogba ត្រលប់មកវិញក្នុងទីផ្សារដោះដូរកីឡាករនាខែកក្កដានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Houssem Aouar
 កីឡាករ Houssem Aouar

យ៉ាងណាកីឡាករឧស្សាហ៍ដូរម៉ូតសក់ Pogba នៅតែស្ថិតក្នុងជម្រើសដំបូងនៃបញ្ជីនាំចូលរបស់ក្លឹប​ ប៉ុន្តែហាក់​ដូចជាពិបាក ខណៈដែលគ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer​ បានបញ្ជាក់ថារូបគេនឹងបន្តស្នាក់នៅកីឡដ្ឋាន Old Trafford នារដូវកាលក្រោយ ហេតុដូច្នេះទើបក្លឹប Juventus​ បានដាក់គោលដៅលើ Aouar ជាជម្រើសបន្ទាប់។ នេះបើតាមសារព័ត៌មាន Calcio Mercato បានចុះផ្សាយ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

សូមជម្រាបផងដែរថាកីឡាករ Houssem Aouar កំពុងធ្វើព្យុះភ្លៀងយ៉ាងខ្លាំងជាមួយក្លឹប Lyon​ នៅក្នុងលីគ​កំពូលបារាំង ខណៈដែលរូបគេអាចរកបាន ៩គ្រាប់ និងបញ្ជូនបាល់បាន ៧គ្រាប់ ​គ្រប់ការប្រកួត​ទាំងអស់ របស់ក្លឹបនា​រដូវកាលនេះ ក្នុងតួនាទីជាខ្សែបម្រើកណ្តាល ស្របពេលដែលរូបគេបានស្ថិតក្នុងក្រសែភ្នែក​របស់មន្ត្រី​អង្កេតកីឡាករ​របស់ក្លឹប Juventus រយៈពេល ២រដូវកាលមកហើយ។

កីឡាករវ័យ ២១ឆ្នាំរូបនេះ នឹងមិនចាកចេញពី Lyon ក្នុងតម្លៃថោកនោះទេ គឺអាចប្រមាណ ៥០លានផោន ខណៈដែលតម្លៃនេះ អាចឱ្យក្លឹប Juventus ពិចារណា និងហាក់មានតម្លៃប្រសើរជាង Pogba ផងដែរ៕

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T