Covid-១៩ អុកឡុកពេក! សាកលវិទ្យាល័យបាងកក​សម្រេច​ផ្អាក​រាល់ថ្នាក់សិក្សារយៈពេល ២ សប្តាហ៍

//s5.kh1.co/86/86edfacf6506e3dd72496e58103baf96a914c8f9.jpg
សង្គម

 ១៤-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

មេរៀននឹងត្រូវបង្រៀនតាមប្រព័ន្ធអ៊ីនធឺណេត បន្ទាប់ពីមាននិស្សិតម្នាក់ត្រូវបានគេសង្ស័យថាឆ្លងវីរុស Covid-១៩

សាកលវិទ្យាល័យបាងកកនឹងបិទទីតាំងសិក្សាចំនួន ២ រយៈពេល ២ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ទី១៤  ខែមិនា បន្ទាប់ពីនិស្សិតម្នាក់ត្រូវបានគេសង្ស័យថាបានឆ្លងវីរុស Covid-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីប្រកាសដែលចុះហត្ថលេខាដោយនាយកសាកលវិទ្យាល័យ BU លោក Petch Osathanugrah បានរៀបរាប់ថាថ្នាក់រៀននឹងបន្តផ្តល់ជូនតាមអ៊ិនធឺរណែតក្នុងអំឡុងពេលបិទទ្វារនេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការបិទនេះមានគោលបំណងដើម្បីការពារការរីករាលដាលនៃវីរុស ព្រោះវានឹងជួយឱ្យសាកលវិទ្យាល័យត្រូវគេសម្អាត និងសម្លាប់មេរោគនៅក្នុងបរិវេណសាលា។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថានិស្សិតម្នាក់អាចនឹងឆ្លងវីរុស Covid-១៩ ដែលឥលូវកំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីនាយកដ្ឋានត្រួតពិនិត្យជំងឺ។

និស្សិត និងបុគ្គលិកទាំងអស់ដែលមានទំនាក់ទំនងជាមួយនិស្សិតរូបនោះត្រូវបានបញ្ជាឱ្យនៅ ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យនេះមានទីតាំងនៅក្នុងក្រុង Phra Khanong និងនៅស្រុក Rangsit នៃក្រុង Pathum Thani ។

សូមទស្សនារូបភាពខាងក្រោម៖

https://s5.kh1.co/__image/w=650,h=340,q=100/6f/6fff628350afedcbac1865783cd24c98a617ba22.jpg
https://s5.kh1.co/__image/w=650,h=434,q=100/86/86edfacf6506e3dd72496e58103baf96a914c8f9.jpg
https://s5.kh1.co/__image/w=300,h=200,q=100/e5/e53c15047b1b408adb1bc5518180ee95bf131827.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T