ក្រុមហ៊ុនមួយគ្រោងបោះទុន ៣០ លានដុល្លារ​ លើការ​ស្រាវ​ជ្រាវ​​ និងអភិវឌ្ឍប្រព័ន្ធ 5G

//s5.kh1.co/ee/ee2758abfe77f90fdd03dd960c9a50c189f1af9c.jpg
បច្ចេកវិទ្យា

 ១៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន OnePlus ដាក់ទុនវិនិយោគ ៣០ លានដុល្លារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធ 5G

ក្រុមហ៊ុន OnePlus ដាក់ទុនវិនិយោគ ៣០ លានដុល្លារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធ 5G។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

5G ជាជំហានបន្ទាប់សម្រាប់ទូរស័ព្ទជំនាន់ក្រោយ ហើយក្រុមហ៊ុន OnePlus ដែលត្រូវបានគេដឹងថា​ជាក្រុមហ៊ុន​ដែលផលិតទូរស័ព្ទកម្រិតខ្ពស់ក្នុងតម្លៃសមរម្យនោះ សង្ឃឹមថានឹងត្រៀមរួចរាល់សម្រាប់បច្ចេកវិទ្យាថ្មីនេះ។ ក្រុមហ៊ុននេះនឹងវិនិយោគប្រហែល ៣០ លានដុល្លារអាមេរិក ដើម្បីពង្រីក និងធ្វើអោយប្រសើរឡើង​នូវមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍរបស់ខ្លួន។

នាយកប្រតិបត្តិ លោក Pete Lau បាននិយាយថា៖ "5G គឺជាអទិភាពចំបងមួយសម្រាប់យុទ្ធសាស្ត្រផលិតផល​របស់យើង។ ពួកយើងបានវិនិយោគជាច្រើនឆ្នាំមកហើយ ហើយផ្តោតសំខាន់លើការប្រើប្រាស់ប្រចាំថ្ងៃដូចជា​ការ​លេងហ្គេម មើលវីដេអូ និងផ្ទុកឯកសារតាមរយៈ Cloud ជាដើម” ។

ជាការកត់សម្គាល់ គេសង្កេតឃើញថា ប្រព័ន្ធទំនើបៗបាននឹងកំពុងឆក់យកប្រជាប្រិយភាពរបស់អ្នកប្រើប្រាស់។ ជាក់ស្តែង អ្នកប្រើចង់បានការរចនាថ្មីៗ ដូចនេះវាអាចជាហេតុផលមួយដែលជម្រុញឲ្យក្រុមហ៊ុននីមួយៗប្រកួត​ប្រជែងគ្នាដើម្បីផលប្រយោជន៍ និងភាពល្បីល្បាញ៕

https://s5.kh1.co/__image/w=624,h=351,q=100/a7/a7cf3d67c714752976b731f8b6aed216d360e6a3.jpg


Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T