សាហាវម្ល៉េះ! ខឹងរឿងឲ្យទៅសាលា យុវជនឈាមរាវចាក់សម្លាប់ឪពុករបស់ខ្លួន

//s5.kh1.co/a2/a21873e3fcf6cd617944e586bd8a34609659e5ab.jpg
សង្គម

 ១៣-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ខឹងរឿងឲ្យទៅសាលា យុវជនឈាមរាវចាក់សម្លាប់ឳពុករបស់ខ្លួន

សហរដ្ឋអាមេរិក៖ ក្មេងប្រុសជំទង់ម្នាក់ត្រូវបានចោទប្រកាន់ពីបទចាក់សម្លាប់ឪពុករបស់ខ្លួន បន្ទាប់ពីគេអន់ចិត្តថាត្រូវទៅសាលារៀន បើតាមសម្តីរបស់ប៉ូលិសនៅវ៉ាសុីនតោន។ ក្មេងជំទង់ឈ្មោះ Jeremy Lee Rife អាយុ ១៨ឆ្នាំ រស់នៅក្រុង Waynesboro បានប្រាប់ប៉ូលិសថា គេព្យាយាមសម្លាប់ឪពុករបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងជំទង់ Jeremy Lee Rife
ក្មេងជំទង់ Jeremy Lee Rife

គេត្រូវបានជាប់ចោទពីបទឃាតកម្មកម្រិត ៣ ការប្រើហឹង្សាដោយចេតនា ការគម្រាមកំហែងបែបភារវកម្ម និងការធ្វើឱ្យមានគ្រោះថា្នក់ដោយធ្វេសប្រហែស។

ប៉ូលិសបាននិយាយថា ពួកគាត់បានទៅដល់កន្លែងកើតហេតុដោយឃើញជនរងគ្រោះជាឪពុកកំពុងតែចាប់ក្មេងជំទង់នេះនៅរានមុខផ្ទះ ដោយជនរងគ្រោះត្រូវបានចាក់មួយកាំបិត តែនៅដឹងស្មារតី និងចាប់ក្មេងជំទង់នេះជាប់។ ឪពុករបស់គេបាននិយាយប្រាប់ប៉ូលិសថា នៅពេលល្ងាចនោះ កូនរបស់គាត់អន់ចិត្តជាខ្លាំង រឿងដែលថាគេត្រូវទៅរៀនថ្ងៃស្អែក ហើយក៏បានខឹងសម្បា និងវាយទៅលើស្ត្រីមិនស្គាល់ឈ្មោះម្នាក់ដោយវាយនាងចំខ្នង និងរុញនាងបុកកៅអីមួយ ក្រោយមកក៏មកចាក់គាត់មួយកាំបិតតែម្តង។

ការប្រកាសជំនុំជម្រះរបស់គេនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនា នៅតុលាការ Franklin County Central៕

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T