លោក ដូណាល់ ត្រាំ នឹងផ្អាករាល់ការធ្វើដំណើរពីតំបន់អឺរ៉ុបមកកាន់អាមេរិករយៈពេល ៣០ ថ្ងៃ លើកលែងតែប្រទេសមួយប៉ុណ្ណោះ

//s5.kh1.co/cb/cbd56a03eefd1bce4ac832071de2e652b4bfd922.jpg
សង្គម

 ១៣-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក ដូណាល់ ត្រាំ នឹងផ្អាករាល់ការធ្វើដំណើរពីតំបន់អឺរ៉ុបមកកាន់អាមេរិករយៈពេល ៣០ ថ្ងៃ លើកលែងតែប្រទេសមួយប៉ុណ្ណោះ

អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅក្នុងពិធីថ្លែងសុន្ទរកថាមួយថា សហរដ្ឋអាមេរិកនឹងផ្អាករាល់ការធ្វើដំណើររវាងសហរដ្ឋអាមេរិក និងអឺរ៉ុបដោយមិនរាប់បញ្ចូលចក្រភពអង់គ្លេសក្នុងរយៈពេល ៣០ ថ្ងៃ ខណៈប្រទេសខ្លួនកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងវីរុសថ្មី Covid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក  ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ក្នុងពិធីថ្លែងសុន្ទរកថាមួយនៅឯការិយាល័យ Oval លោក  ដូណាល់ ត្រាំ បានស្ដីបន្ទោសទៅសហគមន៍អឺរ៉ុបថា មិនបានចាត់វិធានការឲ្យឆាប់រហ័ស ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Covid-19 ។ ក្នុងនោះដែរ ប្រធានាធិបតីរូបនេះ ថែមទាំងបាននិយាយត្រង់ៗថា វីរុសនេះបានចូលដល់ប្រទេសរបស់ខ្លួន តាមរយៈអ្នកដំណើរមកពីតំបន់អឺរ៉ុប។ លោក បន្ថែមថា សហរដ្ឋអាមេរិកនឹងឃ្លាំមើលស្ថានការណ៍ ដើម្បីកំណត់ថា តើនឹងអាចបើកឲ្យមានការចេញចូលពីប៉ែកអឺរ៉ុប មុនពេលកំណត់ឬយ៉ាងណា។

គួរឲ្យដឹងដែរថា ច្បាប់ថ្មីនេះនឹងចាត់ចូលជាធរមាន ចាប់ពីពាក់កណ្ដាលអធ្រាត្រថ្ងៃស្រុកនេះតទៅ ហើយចំពោះការរឹតបន្ដឹងនេះនឹងត្រូវកែសម្រួលទៅតាមលក្ខខណ្ឌនាៗ។

លោក  ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ទន្ទឹមនឹងនេះដែរ លោក ដូណាល់ ត្រាំ ក៏បានស្នើឲ្យពលរដ្ឋអាមេរិកទាំងអស់កាត់បន្ថយការធ្វើដំណើរឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ហើយលោកសន្យាថានឹងផ្ដល់ជំនួយផ្នែកសេដ្ឋកិច្ចដល់អ្នកដែលត្រូវបានគេដាក់ឲ្យនៅដោយឡែក ឬ អ្នកឆ្លងវីរុស ជាពិសេសចំពោះកម្មករតែម្ដង៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T