ការសិក្សាថ្មីបានបង្ហាញថា មួយថ្ងៃនៅលើផែនដី ក្នុងសម័យបុព្វកាល មានរយៈពេលខ្លីជាងពេលបច្ចុប្បន្ន ចំនួនកន្លះម៉ោង

//s5.kh1.co/5a/5aab876d323b8b466e560406cea3c002f474fc23.jpg
បច្ចេកវិទ្យា

 ១៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នេះមានន័យថា កាលពីមុន មួយថ្ងៃមានរយៈពេល ២៣ម៉ោងនិង៣០នាទី ជាជាង២៤ម៉ោង។

អាមេរិក៖ កាលពីសម័យដាយណូស័រ រយៈពេលមួយថ្ងៃនៅលើផែនដី មានវេលាខ្លីជាងពេលបច្ចុប្បន្ន កន្លះម៉ោង។ ការសិក្សាថ្មីមួយបានបង្ហាញថា នោះគឺដោយសារផែនដីធ្លាប់វិលជុំវិញខ្លួនឯងប្រហែល ៣៧២ជុំ ក្នុងមួយឆ្នាំ ផ្ទុយនឹងពេលបច្ចុប្បន្ន ៣៦៥ជុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងអាចនិយាយបានថា នៅសម័យបុព្វកាល ផែនដីធ្វើដំណើរលឿនជាងពេលឥឡូវ ដូច្នេះរយៈពេលក្នុងមួយថ្ងៃ កាលពីសម័យមុន មានវេលាតិចជាងសព្វថ្ងៃ ចំនួន៣០នាទី នេះបើតាមការរាយការណ៍របស់អង្គការ American Geophysical Union នៅសប្ដាហ៍នេះ ដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិ Paleoceanography and Paleoclimatology។ នេះមានន័យថា កាលពីមុន មួយថ្ងៃមានរយៈពេល ២៣ម៉ោងនិង៣០នាទី ជាជាង២៤ម៉ោង។

នៅសម័យដាយណូស័រ រយៈពេលមួយថ្ងៃនៅលើផែនដី មានវេលាខ្លីជាងពេលបច្ចុប្បន្ន កន្លះម៉ោង
នៅសម័យដាយណូស័រ រយៈពេលមួយថ្ងៃនៅលើផែនដី មានវេលាខ្លីជាងពេលបច្ចុប្បន្ន កន្លះម៉ោង

ការរកឃើញនេះបានគាំទ្រ ដល់ទ្រឹស្ដីរបស់តារាវិទូកន្លងមក អំពីរយៈពេលថ្ងៃដែលធ្លាប់មាន កាលពីរាប់លានឆ្នាំមុន។ នៅក្នុងការសិក្សាមួយនេះ ក្រុមអ្នកវិទ្យាសាស្ដ្របានប្រើប្រាស់ឡាស៊ែរវិភាគ បំណែកសំបកសិប្បិសត្វកាលពីសម័យមុន ហើយអាចប្រមូលព័ត៌មាន អំពីដាននៃធាតុទាំងឡាយ នៅក្នុងគំរូមីក្រូទស្សន៍ ដែលអាចស្វែងយល់ពី សីតុណ្ហភាពនិងធាតុគីមីនៃទឹក នៅពេលសំបកសិប្បិសត្វបង្កើតឡើងនិងវិវឌ្ឍ។

អ្នកស្រាវជ្រាវបាននិយាយថា ឆ្នាំលើផែនដីនៅតែមានស្ថេរភាព ពីព្រោះគន្លងគោចរមិនផ្លាស់ប្ដូរ ប៉ុន្ដែចំនួនថ្ងៃក្នុងមួយឆ្នាំអាចនឹងផ្លាស់ប្ដូរ អាស្រ័យការរង្វិលខ្ញាល់របស់ផែនដី។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា ចំនួនថ្ងៃកំពុងថយចុះ ដោយសារតែពេលវេលាក្នុងមួយថ្ងៃ កាន់តែយូរទៅៗ។ សេចក្ដីថ្លែងការណ៍នេះបានពន្យល់ថា ពេលវេលាក្នុងមួយថ្ងៃកើនឡើង កាន់តែយូរទៅៗ ដោយសារទំនាញព្រះចន្ទ ដែលធ្វើឲ្យមានទឹកសមុទ្រជោរនិងនាច ហើយក៏ធ្វើឲ្យផែនដីដើរយឺត ផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T