ស្ត្រីអាស៊ីម្នាក់ ត្រូវគេវាយយ៉ាងដំណំ ព្រោះ​អ្នក​​វាយ​​ចោទថា ប្រជា​ជន​​អាស៊ីសុទ្ធតែមានCOVID-១៩​

//s5.kh1.co/e8/e801cdfa023fe7b1ee02afe9bd0da72d1b8265e4.jpeg
សង្គម

 ១៤-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារនេះ​

អាមេរិក៖ យោងតាមទូរទស្សន៍ NBC អាស៊ី-អាមេរិក ស្ត្រីអាស៊ីម្នាក់ត្រូវបានគេវាយយ៉ាងដំណំនៅទីក្រុងញូវយ៉ក​កាលពីថ្ងៃអង្គារ។ ពួកគេបានរាយការណ៍ថាការវាយប្រហារនេះកំពុងត្រូវបានស៊ើបអង្កេតថា ជាឧប្បត្តិហេតុដែលត្រូវបានជំរុញដោយ  bigotry ដែលជំរុញឱ្យមានការវាយប្រហារនេះ ដោយសារវីរុស (COVID-១៩) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីអាស៊ីអាយុ ២៣ ឆ្នាំម្នាក់ដែលត្រូវគេលាក់អត្តសញ្ញាណ បានប្រាប់មន្រ្តីប៉ូលិស​ថា នាងត្រូវ​បានគេដាល់​មុខយ៉ាងដំណំ។ នាងបន្តថា ជនបង្កជាស្ត្រីដែលនាងស្គាល់​នៅសាលារៀន​ ហើយថាស្ត្រីនោះ​បានពាក្យតិះ​ដៀល​ជនជាតិអាស៊ី មុនពេលរត់គេចខ្លួន។

https://s5.kh1.co/__image/w=650,h=434,q=100/fd/fdb5d8fd92eb214d576febaf72b003a0b512f90f.jpeg

អភិបាលខេត្ត លោក Andrew Cuomo បានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយលោកបានមានប្រសាសន៍ ថា៖ ខ្ញុំមានអារម្មណ៍ខកចិត្តដែលបានឮថា ស្ត្រីជនជាតិអាស៊ីម្នាក់ត្រូវបានគេវាយលើរាងកាយនៅតំបន់ Manhattan  New York កាលពីថ្ងៃអង្គារ។ ការវាយបែបនោះ ដោយជនបង្កអះអាងថា មិនចង់នៅជិតជនជាតិអាស៊ី​ព្រោះ ខ្លាច គេផ្ទុក ឬចម្លង​វីរុសកូរ៉ូណាដល់ខ្លួន។

លើសពីនេះទៀតគាត់បាននិយាយថា មិនមានភ័ស្តុតាងដែលថា​ប្រជាជនដើមកំណើតអាស៊ីជាជនចម្លងវីរុសនេះ នោះឡើយ។ គ្មាននរណាម្នាក់នៅក្នុងរដ្ឋនេះគួរមានអារម្មណ៍ភ័យខ្លាច ​ឬគំរាមកំហែងដោយសារតែពួកគេ​ជាជនមក​ពីតំបន់អាស៊ីនោះដែរ៕

អភិបាលរដ្ឋញូយ៉កលោក Andrew Cuomo 
អភិបាលរដ្ឋញូយ៉កលោក Andrew Cuomo 
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T