មិនលាក់ទុកឲ្យឆ្ងល់ទៀតទេ! Weir Sukollawat ប្រាប់ការពិតថានឹកមនុស្សស្រីម្នាក់នេះខ្លាំងណាស់

//s5.kh1.co/e5/e58400d8b527a6b88f8169efd3b1d69b09213141.jpg
នារី

 ១៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Weir Sukollawat បានបង្ហោះសារដ៏មានអត្ថន័យទៅកាន់គូស្នេហ៍

ថៃ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងប្រុសដ៏ល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ Weir Sukollawat កំពុងមានភាពមមាញឹកខ្លាំងក្នុងការងារសិល្បៈរហូតដល់គ្មានពេលនាំគូស្នេហ៍ដែលជាតារាល្បីប្រចាំប៉ុស្តិ៍លេខ៣ Bella Ranee ទៅដើរកម្សាន្តដើម្បីបង្ហាញពីភាពផ្អែមល្ហែមបង្អួតដល់អ្នកគាំទ្រនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងនេះក្តី ក៏ Weir Sukollawat នៅតែអាចបង្ហាញពីសេចក្តីស្រឡាញ់ដែលខ្លួនមានចំពោះ Bella ផងដែរ តាមរយៈការបង្ហោះរូបភាពគូស្នេហ៍ដែលបានថតជាមួយគ្នាកាលពីពេលទៅកម្សាន្តនៅជប៉ុន អមជាមួយនឹងសារដ៏មានន័យមួយថា "នឹកមនុស្សម្នាក់នេះ!!! អំឡុងពេលនេះ ធ្វើដំណើរទៅផ្ទះរបស់យើងបានហើយ។ សម្រាក និងរស់នៅដោយសប្បាយរីករាយ ហើយថែរក្សាសុខភាពរបស់អ្នក ... នេះគឺពេលដែលយើងត្រូវត្រលប់មកពិនិត្យមើលថែខ្លួនឯងវិញ។ សុភមង្គលគឺនៅព័ទ្ធជុំវិញយើងរាល់វិនាទី សូមស្វែងរក និងចំណាយពេលជាមួយវា។ ជីវិតរបស់យើងងាយស្រួយ រៀនបើកចិត្តឲ្យទូលាយ គិតសម្លឹងមើលឲ្យឆ្ងាយ នោះអ្នកនឹងឃើញដូចអ្វីដែលខ្ញុំបានឃើញ។ សុបិន្ដល្អណា៎!"

ការពិតទៅ សារមួយនេះមិនត្រឹមតែបង្ហាញពីការនឹករឭកចំពោះគូស្នេហ៍ប៉ុណ្ណោះទេ តែវាក៏មានអត្ថន័យអប់រំចិត្តមនុស្សម្នាក់ៗឲ្យចេះស្វែងរកសេចក្តីសុខឲ្យខ្លួនឯងផងដែរ៕

រូបបង្ហោះលើគណនីរបស់ Weir
រូបបង្ហោះលើគណនីរបស់ Weir
Weir Sukollawat
Weir Sukollawat
Weir Sukollawat
Weir Sukollawat
Weir Sukollawat
Weir Sukollawat
Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee

ប្រភពDaradaily

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T