«អ្នកកាសែតច្បាប់ធានាមិនអោយជាប់គុកក្នុងការបញ្ចេញមតិ អ្នកហ្វេស​ប៊ុក​អាច​ជាប់គុក​បាន»

//s5.kh1.co/36/3622ca28e2a28a6ab06267fd9edd05db842b3226.jpg
សង្គម

 ១៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការឆ្លើយបែបនេះ ធ្វើឡើងក្រោយពេលមានអ្នកប្រើប្រាស់បណ្តាញសង្គមបានចោទជាសំណួរទៅរដ្ឋមន្ត្រីរូបនេះ

«អ្នកបង្ហោះព័ត៌មានតាមហ្វេសប៊ុកមិនចាត់ជាអ្នកកាសែតទេ។ អ្នកកាសែតច្បាប់ធានាមិនអោយជាប់គុក​ក្នុងការ​បញ្ចេញមតិ អ្នកហ្វេសប៊ុកអាចជាប់គុកបាន»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាសារឆ្លើយតប (comment) របស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានបង្ហើប​នៅក្នុង​គណនី​ហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃ១២មីនា ២០២០នេះ។ ការឆ្លើយបែបនេះ ធ្វើឡើងក្រោយពេលមានអ្នកប្រើប្រាស់​បណ្តាញសង្គមបានចោទជាសំណួរទៅរដ្ឋមន្ត្រីរូបនេះ ថាតើខាងស្ថាប័នណាជាអ្នកផ្តល់សិទ្ធិ​អាទិភាពឲ្យអ្នក​ប្រើប្រាស់​បណ្តាញសង្គមហ្វេសប៊ុកក្លាយជាអ្នកយកព័ត៌មាន ពីព្រោះខ្លួនឃើញនៅក្នុងហ្វេសប៊ុកមានច្រើនណាស់។

លោករដ្ឋមន្ត្រីបន្ថែមថា បើបុគ្គលណាយល់ថាអ្នកបង្ហោះសកម្មភាពនានាលើបណ្តាញសង្គមបានប៉ះពាល់ដល់ខ្លួន បុគ្គលនោះក៏អាចចេញមុខប្តឹងទៅកាន់អ្នកបង្ហោះបាន។

«បើអ្នកណាយល់ឃើញថាពួកនេះប៉ះពាល់លើកិត្តិយស ឬ ផលប្រយោជន៍ខ្លួនអាចដាក់ពាក្យប្តឹងបានតើ។»

ជាការកត់សម្គាល់ លោកលោកខៀវ កាញារីទ្ធធ្លាប់បានបញ្ជាក់កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩ថា៖ «រដ្ឋបានផ្តល់សិទ្ធិមួយចំនួនដល់អ្នកកាសែត ព្រោះនេះជាអ្នកដែលបំរើសកម្មភាពសង្គមមួយ(ស្វែងរកព័ត៌មានពិត)។ នៅពេលអ្នកកាសែតសំដែងមតិ គេមិនអាចយកអ្នកកាសែតទៅដាក់ពន្ធនាគារបានទេ តែការសំដែង​មតិនោះ​មិនរាប់បញ្ចូលការមួលបង្កាច់ ការបរិហាកេរ្តិ៍...ទេ។​ ហើយគេមិនត្រូវប្តឹងស្មេរអត្ថបទទេ តែគេប្តឹងត្រឹមនិពន្ធនាយក ឬអ្នកដែលទទួលសិទ្ធិឲ្យចេញផ្សាយតែប៉ុណ្ណោះ ព្រោះបើគ្មានការអនុញ្ញាត គំនិតស្មេរនៅត្រឹមតែលើ​ក្រដាស​ប៉ុណ្ណោះ។»

ហេតុនេះហើយទើបលោកអះអាងថា៖ «អ្នកកាសែតមិនជាប់ពន្ធនាគារព្រោះការសំដែងមតិនោះ មិនរាប់បញ្ចូល​អ្នកផ្សាយតាមប្រព័ន្ធហ្វេសប៊ុក ព្រោះអ្នកហ្វេសប៊ុកបញ្ចេញអត្ថបទដោយខ្លួឯងទៅសាធារណជន ដោយមិន​មាន​ការទទួលខុសត្រូវរួមណាមួយទេ ដែលទាមទារនូវលិខិតបទដ្ឋានថ្មី។»

សូមបញ្ជាក់ថា កន្លងមកមានការជជែកវែកញែកច្រើនគួរសមពីអ្នកប្រើប្រាស់បណ្តាញសង្គមលើប្រធានបទ ថាតើ​អ្នកហ្វេសប៊ុកអាចចាត់ទុកជាអ្នកសារព័ត៌មានឬទេ? ដោយហេតុថា មួយរយៈកាលនេះ ពេលមានព្រឹត្តិការណ៍​ធំតូចអ្វីមួយកើតឡើងគេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមចាប់កាន់ទូរស័ព្ទព្រោងព្រាតដើម្បីថត បើទោះបី​មិនច្បាស់លាស់ថាមានហេតុការអ្វីខ្លះកើតឡើងនៅពីក្រោយក៏ដោយ។ តបនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានចេញមុខបញ្ជាក់ថា៖ «អ្នកហ្វេសប៊ុកមិនអាចចាត់ទុកជាអ្នកសារព័ត៌មានទេ ហើយអ្នកកាសែតច្បាប់​ធានា​មិនអោយជាប់គុកក្នុងការបញ្ចេញមតិ ឯអ្នកហ្វេសប៊ុកអាចជាប់គុកបាន»៕

លោកខៀវ កាញារីទ្ធ
លោកខៀវ កាញារីទ្ធ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T