ក្ដៅៗ! ខ្សែប្រយុទ្ធជួរមុខ Juventus កីឡាករ Dybala ឆ្លងជំងឺ Covid-19

//s5.kh1.co/25/25baf2cc1b35aa888a5affb9da1b467c49777d05.jpg
កីទ្បា

 ១៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធជួរមុខ Juventus កីឡាករ Paulo Dybala ឆ្លងជំងឺ Covid-19

បរទេស៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Juventus កីឡាករ Paulo Dybala ត្រូវបានគេរាយការណ៍មកថាបានធ្វើតេស្ដឃើញវិជ្ជមាន មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ខណៈក្លិបយក្សអ៊ីតាលីបានប្រកាសអំពីការដាក់កីឡាករ និងបុគ្គលិកចំនួន១២១នាក់ឲ្យនៅដាច់ដោយឡែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paulo Dybala
កីឡាករ Paulo Dybala

ខ្សែការពាររបស់ Juventus កីឡាករ​ Daniele Rugani បានក្លាយជាកីឡាករទីមួយក្នុងក្របខណ្ឌ Serie A ដែលត្រូវបានធ្វើតេស្ដឃើញមានផ្ទុកវីរុស COVID-19 កាលពីថ្ងៃពុធកន្លងទៅ។ ខណៈកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន Rugani ក៏មានឈ្មោះក្នុងបញ្ជីកីឡាកររបស់ក្រុមក្នុងជំនួបដែលយកឈ្នះ Inter Milan ២-០ ផងដែរ។

កីឡាករ​ Daniele Rugani 
កីឡាករ​ Daniele Rugani 
កីឡាកររបស់ Juventus អបអរជ័យជម្នះទៅលើ Inter Milan
កីឡាកររបស់ Juventus អបអរជ័យជម្នះទៅលើ Inter Milan

បើតាមការចុះផ្សាយរបស់កាសែត El Nacional ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Paulo Dybala គឺជាកីឡាករទីពីររបស់ Juventus ហើយដែលបានធ្វើតេស្ដឃើញវិជ្ជមាន មានជំងឺ Covid-19។

ជាមួយគ្នានេះ ចំពោះកំពូលខ្សែប្រយុទ្ធ កីឡាករ Cristiano Ronaldo វិញបច្ចុប្បន្នកំពុងតែនៅដាច់ដោយឡែក នៅក្នុងផ្ទះរបស់គេនៅទីក្រុង Mediera ប្រទេសព័រទុយហ្គាល់។

របាយចុងក្រោយបានឲ្យដឹងថា ប្រទេសអ៊ីតាលីមានអ្នកឆ្លងវីរុស Covid-19 ចំនួន ១៥,១១៣នាក់ ដោយក្នុងនោះមានមនុស្ស ១,០១៦នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺដ៏សាហាវមួយនេះ៕

ទិដ្ឋភាពនៅប្រទេសអុីតាលី
ទិដ្ឋភាពនៅប្រទេសអុីតាលី

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T