អ្នកណាខ្លះហ៊ានធ្វើដូច? សក់ម៉ូតថ្មី សុខ ស្រីនាង លេងយកផ្កា ច្នៃជាម៉ូត យ៉ាងប្លែកសាហាវ

//s5.kh1.co/2b/2b9686ba2b2beee09515bc6fffd1fb6becea953e.jpg
តារា & កម្សាន្ដ

 ១៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ សុខ​ ស្រីនាង ដូចជាមានការតុបតែងខ្លួនប្លែកខ្លាំងជាងរាល់ដង ដែលពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលមានការតុបតែងខ្លួនប្លែក ដោយបានយកផ្កាស្រស់តូចៗ ពណ៌សយកមកធ្វើជាម៉ូតសក់យ៉ាងស្រស់ស្អាត។

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស  សុខ ស្រីនាង ជាតារាចម្រៀងស្រីមួយរូប ដែលមានឈ្មោះបោះសម្លេង ជាយូរឆ្នាំណាស់មកហើយ ដែលពេលកន្លងមក នាងទទួលបានការគាំទ្រច្រើនពីទស្សនិកជន តាមរយៈបទចម្រៀងពីរោះៗ ទឹកដមសម្លេងផ្អែមស្រទន់ ពិសេសគឺរូបសម្រស់របស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បច្ចុប្បន្ននេះ គេឃើញថា តារាស្រីសុភាពរូបនេះ ហាក់កំពុងជោគជ័យខ្លាំង តាំងពីផ្លាស់ប្ដូរចូលផលិតកម្មរស្មីហង្សមាសមក នាងហាក់ទទួលបានសន្ទុះនៃការគាំទ្រកាន់តែច្រើនជាងមុនមិនធម្មតា។

ជាមួយគ្នានេះដែរ អ្វីដែលគេគួរឲ្យចាប់អារម្មណ៍នោះគឺ មួយរយៈចុងក្រោយនេះ សុខ​ ស្រីនាង ដូចជាមានការតុបតែងខ្លួនប្លែកខ្លាំងជាងរាល់ដង ដែលពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន  ដោយបានតុបតែងខ្លួនប្លែក បានយកផ្កាស្រស់តូចៗ ពណ៌សយកមកធ្វើជាម៉ូតសក់ អមជាមួយនឹងការរៀបចំផ្កាចម្រុះពណ៌នៅជុំវិញខ្លួន ឃើញហើយពិតជាស្រស់ស្អាតខ្លាំង។ ក្នុងនោះក៏មានការចែករំលែក និង ការកោតសរសើរពីហ្វេនៗជាច្រើនផងដែរ ក្រោយឃើញការតែងខ្លួនរបស់នាងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ​ ស្រីនាង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T