កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិល​មក​វិញ​ ដោយ​បង្ហាញ​ខ្លួន​​​តាមរយៈ​ការ​ប្រគំ​​​តន្រ្តី​ «Cambodia Brew the Beat»!

//s5.kh1.co/f0/f093dbd88934b7b6accce895050ab97dbd1aa52d.jpg
តារា & កម្សាន្ដ

 ១៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រៀមបង្ហាញខ្លួនលើឆាកតន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat» នៅលើ​ទឹកដីខេត្តពោធិ៍សាត់ចុងសប្តាហ៍នេះ។

ភ្នំពេញ៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែល​ត្រៀមបង្ហាញខ្លួនលើឆាកតន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat» នៅលើ​ទឹកដីខេត្តពោធិ៍សាត់ចុងសប្តាហ៍នេះ ធានាថានឹង​ធ្វើឱ្យហ្វេនៗជាច្រើនរំភើប​សប្បាយរីករាយជាក់ជាមិនខានឡើយ​ ក្រោយអវត្ត​មាន​​ជា​ច្រើន​ខែ​កន្លង​មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»

ក្រៅពី​កំពូលតារាចម្រៀង​ ឱក សុគន្ធកញ្ញា ក៏​មាន​វត្តមានតារាចម្រៀងជាអាយដលជា​ដៃ​គូ​ គឺ​ ឆន សុវណ្ណារាជ ដែល​នឹង​ចូលរួម​មក​​បង្រួន​ឆាក​​តន្រ្តី អមដោយ​​កំពូលតារា​​ល្បី​ៗ​ជាច្រើន​​ដួង​​ទៀត​​​ដូចជា​ សួស វីហ្សា នី រតនា ចំរើន សុភក្រ័ ប៉ាច គីមមួយ ឈិន ម៉ានិច្ច វង្ស តារារតនា កែវ សុបញ្ញា គង់ ចំរើន និង គឿ នភាល័យ ផងដែរ។  

ដើម្បីធ្វើឱ្យការសម្តែងកាន់តែមានភាព​អធិកអធម​ តំណាងក្រុមហ៊ុន ស្រាបៀរ កម្ពុជា សូមអញ្ជើញអ្នកខេត្តពោធិ៍សាត់ទាំងអស់ចូលរួមទស្សនាផ្តល់ជាកម្លាំងចិត្ត ស្រែកហ៊ោ និង​រាំលេង​កម្សាន្តនៅទីតាំងប្រគំតន្រ្តីនៅពហុកីឡដ្ឋានខេត្ត ពី​ថ្ងៃទី​១៣​ ដល់​ ១៤ ខែ​មីនានេះ ចាប់ពីម៉ោង​ ៦​ល្ងាចតទៅ។

ទស្សនិកជននៅតាមគេហដ្ឋានក៏អាចទស្សនាកម្សាន្ត​តាមកញ្ចក់ទូរទស្សន៍ ​ហង្សមាស បាន​ដែរ ចាប់ពីម៉ោង​ ៨​យប់​តទៅ៕

  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
  តន្រ្តីស្រាបៀរ កម្ពុជា «Cambodia Brew the Beat»
ឱក សុគន្ធកញ្ញា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/4f/4f18e1810caa3045dedb4142fe61e12389660bb9.jpg

តន្រ្តីទេសចរណ៍ «Brew The Beat» ស្រាបៀរ កម្ពុជា នឹងបន្តដំណើរទៅដល់ខេត្តកំពង់ចាម ជាមួយកំពូលតារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាស្រីប្រុសជាច្រើនទៀតចុងសប្តាហ៍នេះ!

 ០៤-មីនា-២០២០ 
 ២ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T