ពេលនេះ នេនទុំ ចេញមុខបកស្រាយ ជុំវិញរឿងគ្រោះថ្នាក់ បុកក្របីឡើងខ្ទេចឡាន (មានវីដេអូ)

//s5.kh1.co/ba/ba68283e7b0ee428a8c2d4d86a06c410e3d7e0c1.jpg
តារា & កម្សាន្ដ

 ១៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ នេនទុំ បានបង្ហោះវីដេអូ​ បកស្រាយដើម្បីឲ្យមហាជនបានដឹងពីរឿងរ៉ាវ នៃគ្រោះថ្នាក់ចរាចរណ៍ ដោយរូបលោកបាននិយាយនៅក្នុងវីដេអូនោះថា រូបលោកពេលនេះមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។

ភ្នំពេញ៖ កាលពីម៉ោងជិត ១០យប់ ឈានចូលថ្ងៃទី១២ ខែមីនា កាលពីថ្មីៗនេះ នេនទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ទៅបុកជាមួយក្របីមួយក្បាល បណ្ដាលឲ្យខូចឡានយ៉ាងធ្ងន់ធ្ងរ ហើយរូបលោកក៏បានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ករណីគ្រោះថ្នាក់ចរាចរណ៍របស់ នេនទុំ នៅជិតប្រលានយន្តហោះខេត្តព្រះសីហនុ មិនត្រឹមតែប៉ុណ្ណោះក្រោយពីលឺដំណឹងថាលោកបានជួបគ្រោះថ្នាក់រួចមក មានហ្វេនៗមានការព្រួយបារម្មណ៍យ៉ាងខ្លាំងជាមួយសុខសុវត្ថិភាពរបស់លោក និងអ្នករួមដំណើរជាមួយនឹងគ្នាផងនោះ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ រូបលោកបានបង្ហោះវីដេអូ​ បកស្រាយដើម្បីឲ្យមហាជនបានដឹងពីរឿងរ៉ាវនៃគ្រោះថ្នាក់ចរាចរណ៍ ដោយលោកបាននិយាយនៅក្នុងវីដេអូនោះថា ពេលនេះលោកមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចឡានតែប៉ុណ្ណោះ។

ហើយតារារូបនេះក៏បានបន្ថែមថា លោកមិនបានពិសាគ្រឿងស្រវឹងអ្វីនោះទេ សូមបងប្អូនកុំយល់ច្រឡំ ក្នុងនោះដែររូបលោកក៏បានអរគុណចំពោះគ្រប់គ្នាដែលបានបារម្មណ៍ដល់រូបលោក ជាពិសេសក៏អរគុណទៅដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅជិតនោះ ដែលមានទឹកចិត្តជួយដល់លោក៕

ចង់ជ្រាប់ច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

នេនទុំ
នេនទុំ
នេនទុំ
នេនទុំ
នេនទុំ
នេនទុំ
រថយន្ត នេនទុំ ពេលជួបគ្រោះថ្នាក់ចរាចរណ៍
រថយន្ត នេនទុំ ពេលជួបគ្រោះថ្នាក់ចរាចរណ៍
នេនទុំ និង មិត្តភក្ដិ
នេនទុំ និង មិត្តភក្ដិ
នេនទុំ និង មិត្តភក្ដិ
នេនទុំ និង មិត្តភក្ដិ
នេនទុំ និង មិត្តភក្ដិ
នេនទុំ និង មិត្តភក្ដិ
វីដេអូ នេនទុំ និង មិត្តភក្ដិ ចេញមកបកស្រាយ
នេនទុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T