អ្នកជំនាញចិន៖ បើគ្រប់ប្រទេសធ្វើដូចចិន នោះពិភព​លោក​នឹងអាចគ្រប់គ្រង COVID-19 ទាំងស្រុង​ក្នុងខែមិថុនា

//s5.kh1.co/0a/0a8615597e6b7af6655e7e47e00c3a7704554426.jpg
សង្គម

 ១៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកជំនាញល្បីឈ្មោះមួយរូបបានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា បើប្រទេសទាំងអស់ ចាត់វិធានការដូចអ្វីដែលប្រទេសចិនបាន និងកំពុងតែធ្វើបន្តនោះ ពិភពលោកទាំងមូលនឹងអាចទប់ស្កាត់ការឆ្លងជំងឺសកល COVID-19 បានទាំងស្រុង។

ចិន៖ អ្នកជំនាញល្បីឈ្មោះមួយរូបរបស់ចិនគឺលោក ចុង ណានសាន (Zhong Nanshan) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើប្រទេសទាំងអស់ ចាត់វិធានការដូចអ្វីដែលប្រទេសចិនបាន និងកំពុងតែធ្វើបន្តនោះ ពិភពលោកទាំងមូលនឹងអាចទប់ស្កាត់ការឆ្លងជំងឺសកល COVID-19 បានទាំងស្រុងនៅអំឡុងខែមិថុនាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលើកឡើងរបស់លោក ចុង ណានសាន បានធ្វើឡើងនៅអំឡុងពេលលោកធ្វើសន្និសីទសារព័ត៌មានមួយក្នុងខេត្តក្វាងចូវនៅថ្ងៃព្រហស្បតិ៍នេះតែម្តង ខណៈដែលប្រទេសចិនកំពុងតែឈានទៅសម្រេចជោគជ័យ ក្នុងការគ្រប់គ្រងការឆ្លងជំងឺសកល COVID-19 ទាំងស្រុង។

https://s5.kh1.co/__image/w=650,h=647,q=100/dd/dd2bc7dcb368f74f4b72ba7e4c05d5626da3a5b2.jpg
https://s5.kh1.co/__image/w=650,h=365,q=100/1d/1d101922e57cffa1b7544f47fa684de825dbcf22.jpg

លោក ចុង បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំដឹងថា ប្រទេសខ្លះបានធ្វើកិច្ចការយ៉ាងល្អ ហើយប្រទេសខ្លះទៀតគឺមិនទាន់នោះឡើយ។ ប្រទេសខ្លះបានក្រើនរំលឹកប្រជាជនឲ្យប្រយ័ត្ននឹងមេរោគនេះ ហើយកុំឲ្យចាត់ទុកវាជាជំងឺផ្តាសាយធម្មតាឲ្យសោះ។

ការគណនារបស់យើងថា ការគ្រប់គ្រងជាសកលលើ COVID-19 នឹងត្រូវសម្រេចជោគជ័យនៅខែមិថុនានោះ គឺយោងទៅលើការចាត់វិធានការប្រកបដោយភាពវិជ្ជមាន ដោយប្រទេសទាំងឡាយនោះ ប៉ុន្តែប្រសិនបើពិភពលោកខកខាន មិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការគំរាមកំហែង និងការឆ្លងនៃវីរុស តាមរយៈការធ្វើអន្តរាគមន៍ឲ្យបានខ្លាំងក្លានោះ រយៈពេលនេះ (ការរាតត្បាតវីរុស) អាចនឹងត្រូវអូសបន្លាយបន្តទៀត»៕

https://s5.kh1.co/__image/w=650,h=362,q=100/db/db2d81013c0abc83f7e8f241e0df0fd686a563c7.jpg
https://s5.kh1.co/__image/w=650,h=476,q=100/5f/5f2cd1b6c8f3cdbb0d1c2d427a96cea1f5b8d97b.jpg
https://s5.kh1.co/__image/w=650,h=359,q=100/ad/ad42c7cd1f7540b63ed36ed32d0b4ee005e51d8d.jpg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T