លេចមុខតារាល្បីៗ ចូលរួមឡើងផ្ទះថ្មីតម្លៃរាប់ម៉ឺនដុល្លារ កាតុ យប់មិញ យ៉ាងអធិកអធម!

//s5.kh1.co/60/60c5f03d0678a611a6931b1a9cbde6b94992675b.jpg
តារា & កម្សាន្ដ

 ១៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់ម្សិលមិញនេះ អ្នកនាង កាតុ បានប្រារព្ធធ្វើពិធីឡើងគេហដ្ឋានថ្មីយ៉ាងអធិកអធម ដែលស្ថិតក្នុងបុរីមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយមានការអញ្ជើញភ្ញៀវចូលរួមពីអ្នកសិល្បៈ យ៉ាងច្រើនកុះករផងដែរ។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួបមកហើយ អ្នកនាង កាតុ ដែលជាតារា កំប្លែងផងចម្រៀងផង ពិធីការិនីផង ហើយពេលកន្លងមក អ្នកនាងហាក់មានសន្ទុះនៃការគាំទ្រច្រើនពីទស្សនិកជន ទោះបីវ័យនាងកាន់តែជ្រេបែបណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកនាងហាក់ដូចជាមានភាពមមាញឹកច្រើន និងកាក់កបក្នុងកិច្ចការសិល្បៈខ្លាំង តែយ៉ាងណាមិញ អ្នកនាងនៅតែបំពេញតួនាទី មើលថែទាំគ្រួសារបានយ៉ាងមានសុភមង្គលផងដែរ។

ខណៈកាន់តែកាក់កបខ្លាំង កាលពីយប់ម្សិលមិញនេះ តារាស្រីរូបនេះ បានប្រារព្ធធ្វើពិធីឡើងគេហដ្ឋានថ្មីយ៉ាងអធិកអធម ដែលស្ថិតក្នុងបុរីមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយមានការអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកុះករផងដែរ។

ជាពិសេសគេឃើញមានវត្តមាន សុទ្ធតែតារាល្បីៗចូលរួមដូចជា៖ ជា វណ្ណារិទ្ធ ចំរើន សុភក្រ័ តូតា  សុគន្ធ ថេរ៉ាយុ តា ប៊ុយ ថន លក្ខិណា ព្រមទាំងតារាល្បីៗជាច្រើនទៀត។

តាមរយៈរូបភាពទាំងនេះ ក៏មានការចូលរួមអបអរសាទរពីហ្វេនៗដែលគាំទ្រអ្នកនាង នៅក្នុងបណ្ដាញសង្គមជាច្រើនផងដែរ ជាពិសេសនោះគឺនាងបានធ្វើការតែងខ្លួនយ៉ាងស្អាត នៅក្នុងថ្ងៃពិសេសមួយនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពកម្មវិធី
ទិដ្ឋភាពកម្មវិធី
ទិដ្ឋភាពកម្មវិធី
ទិដ្ឋភាពកម្មវិធី
ពៅ លីដា
ពៅ លីដា
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
Di Mike, ឆុំ វត្តី, ចន ចន្ទដារ៉ា
Di Mike, ឆុំ វត្តី, ចន ចន្ទដារ៉ា
ចំរើន សុភក្រ័, សុខ​ រ៉ាស៊ី, អ្នកនាង ចរិយា
ចំរើន សុភក្រ័, សុខ​ រ៉ាស៊ី, អ្នកនាង ចរិយា
តូតា ,Vj ដាដា ,តា ប៊ុយ, សុខ រក្សា
តូតា ,Vj ដាដា ,តា ប៊ុយ, សុខ រក្សា
ថន លក្ខិណា
ថន លក្ខិណា
ប៊េប៊ី
ប៊េប៊ី
ឆុំ វត្តី
ឆុំ វត្តី
រ៉ូលីន និងភ្ញៀវចូលរួមផ្សេងទៀត
រ៉ូលីន និងភ្ញៀវចូលរួមផ្សេងទៀត
កាតុ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T