កាន់តែអស្ចារ្យ! មិត្តហ្វូនដាក់ដំណើរការ ជាផ្លូវការនូវកញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មី សំរាប់អតិថិជន Internet Wi-Fi

//s5.kh1.co/e0/e0e09e0772b367a1356f16db20e890385cbf4731.jpg
បច្ចេកវិទ្យា

 ១៣-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កញ្ចប់សេវា Bundle SIM ផ្តល់អត្ថប្រយោជន៍ជាពិសេស ដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់ដូចជា ថែមជូនលេខស្អាតចំនួន​ ៥ លេខ, ថែមជូនការខលទូរស័ព្ទរកគ្នា ដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ចំនួន5ខ្សែលេខ, ថែមជូន DATA អ៊ីនធឺណិតទូរស័ព្ទដៃ 4GB ជារៀងរាល់ខែ

ភ្នំពេញ៖ ដោយមើលឃើញពីតំរូវការ ចាំបាច់របស់អតិថិជន និងដើម្បីជាភាពងាយស្រួលសន្សំសំចៃ ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ខ្លួន មិត្តហ្វូនបានសំរេចដាក់ ដំណើរការជាផ្លូវការ នូវកញ្ចប់សេវាបន្ថែមថ្មីមួយទៀតនោះគឺ កញ្ចប់ Bundle SIM សំរាប់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទូទាំងប្រទេស មានន័យថាទាំងអតិថិជនចាស់ និងអតិថិជនថ្មីសុទ្ធតែអាចមកទទួល យកបាននូវកញ្ចប់សេវាបន្ថែមថ្មីនេះ ដោយឥតគិតថ្លៃពីក្រុមហ៊ុនមិត្តហ្វូន ដោយគ្រាន់តែភ្ជាប់មក ជាមួយនូវលេខគណនេយ្យ Internet Wi-Fi តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មី សំរាប់អតិថិជន
កញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មី សំរាប់អតិថិជន

កញ្ចប់សេវា Bundle SIM ផ្តល់អត្ថប្រយោជន៍ជាពិសេស ដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់ដូចជា ថែមជូនលេខស្អាតចំនួន​ ៥ លេខ, ថែមជូនការខលទូរស័ព្ទរកគ្នា ដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ចំនួន5ខ្សែលេខ, ថែមជូន DATA អ៊ីនធឺណិតទូរស័ព្ទដៃ 4GB ជារៀងរាល់ខែ ។

បន្ថែមពីលើនេះអតិថិជន ទទួលបាន DATA ទូរស័ព្ទដៃរហូតដល់ 10GB ជារៀងរាល់ខែ, ទស្សនាកម្មវិធីទូរទស្សន៍ គ្មានដែនកំណត់តាមរយះ App MobileTV របស់មិត្តហ្វូន នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយចំណាយបន្ថែមត្រឹមតែ ៣ដុល្លារជារៀងរាល់ខែតែប៉ុណ្ណោះ ។

លោក គង់ ឧសភា
លោក គង់ ឧសភា

លោក គង់ ឧសភា នាយករងទទួលបន្ទុកផ្នែកសេវា អ៊ីនធឺណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់ថា សេវាបន្ថែម Bundle SIM នេះពិតជាអាចឆ្លើយតបនូវ តំរូវការចាំបាច់ជូនអតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនជាក់ជាមិនខាន ព្រោះថា កាលពីមុនអតិថិជន ចំណាយទឹកប្រាក់ប្រើប្រាស់សេវា Internet Wi-Fi នៅពេលដែលពួកគាត់នៅផ្ទះ ឬស្ថិតនៅក្នុងបរិវេណដែល អតិថិជនបានចុះឈ្មោះភ្ជាប់សេវា Internet Wi-Fi តែប៉ុណ្ណោះ តែពេលនេះ នៅពេលដែលអតិថិជនអញ្ជើញទៅផ្សារ កន្លែងធ្វើការងារ ឬទៅតាមបណ្តាខេត្តនានា អតិថិជនអាចបន្តការប្រើប្រាស់ សេវាអ៊ីនធឺណិតទូរស័ព្ទដៃតាមរយៈ DATA ដែលក្រុមហ៊ុនផ្តល់ជូនបន្ថែម 4GB ជារៀងរាល់ខែ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានបន្ថែមជូនអតិថិជននូវ ស៊ីមកាតមិត្តហ្វូនចំនួន ៥​ លេខ សំរាប់ខលរកគ្នាដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ខែ ថែមទៀតផង។ ទាំងនេះគឺជាអត្ថប្រយោជន៍ ដែលអាចសន្សំសំចៃការចំណាយ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ៕

កញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មី សំរាប់អតិថិជន
កញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មី សំរាប់អតិថិជន
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T