ចុមយក្ស! គ្រូធំ Arsenal លោក Mikel Arteta ធ្វើតេស្ដឃើញវិជ្ជមានវីរុស COVID-19

//s5.kh1.co/b1/b1dfb9695416486a6c16a0b8d51e529b0fad485b.jpg
កីទ្បា

 ១៣-មីនា-២០២០ ៦ព្រឹក · ៤ ឆ្នាំមុន

អ្នកចាត់ការទូទៅ Arsenal លោក Mikel Arteta ធ្វើតេស្ដឃើញវិជ្ជមានវីរុស COVID-19

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់ Arsenal លោក Mikel Arteta បានធ្វើតេស្ដឃើញវិជ្ជមានចំពោះវីរុស COVID-19។ ក្លិបកាំភ្លើងធំបានទីលានហ្វឹកហាត់ ខណៈបុគ្គលោករបស់ក្លិបដែលបានធ្វើការទាក់ទង និងនៅជិតលោក Arteta ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mikel Arteta
លោក Mikel Arteta

ក្លិប Arsenal បានដាក់មនុស្សដែលដែលនៅក្បែរលោក Arteta មួយរយៈចុងក្រោយនេះឲ្យនៅដាច់ដោយឡែក និងធ្វើតាមការណែនាំតាមគោលការណ៍របស់អ្នកជំនាញសុខាផិបាល ក្នុងនោះរួមទាំងកីឡាករក្នុងក្រុមធំផងដែរ។ ក្រោយការធ្វើតេស្ដឃើញវិជ្ជមានចំពោះវីរុស COVID-19 បុរសសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ 

វាពិតជាគួរឲ្យខកចិត្ត ប៉ុន្តែខ្ញុំបានធ្វើតេស្ដក្រោយខ្ញុំមានអារម្មណ៍មិនស្រួល។ ខ្ញុំនឹងត្រឡប់មកធ្វើការវិញឆាប់ៗ នៅពេលដែលត្រូវបានគេអនុញ្ញាត។

 Mikel Arteta
លោក Mikel Arteta
លោក Mikel Arteta

ជាមួយគ្នានេះ នាយកផ្នែកគ្រប់គ្រងរបស់ Arsenal លោក Vinai Venkatesham បាននិយាយជុំវិញបញ្ហានេះថា៖

សុខភាពរបស់បុគ្គលិកយើង និងសាធារណៈជនគឺជារឿងចម្បងដែលយើងត្រូវផ្ដោតការយកចិត្តទុកដាក់។

Vinai Venkatesham

គួរឲ្យដឹងផងដែរថា ក្របខណ្ឌ Premier League នឹងធ្វើកិច្ចប្រជុំបន្ទាន់មួយនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីកាលវិភាគនៃការប្រកួតនាពេលខាងមុខ៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T