ក្រុម BIGBANG បន្តកិច្ចសន្យារបស់ពួកខ្លួនជាមួយផលិតកម្ម YG Entertainment សាជាថ្មី

//s5.kh1.co/3e/3e9142414aef2ae26118df4cd5d37d62929d6b0c.jpeg
តារា & កម្សាន្ដ

 ១៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ផលិតកម្ម YG Entertainment បានប្រកាសថាក្រុម BIGBANG ដែលសមាជិករួមមាន G-Dragon, Taeyang, T.O.P, និងDaesung បានចុះហត្ថលេខាបន្តកុងត្រាផ្តាច់មុខជាថី្មម្តងទៀតជាមួយខ្លួន។

កូរ៉េខាងត្បូង៖ សមាជិកទាំងអស់ធ្លាប់បានជ្រកក្រោម YG អស់រយៈពេល ១៥ ឆ្នាំមកហើយ ខណៈសមាជិកទាំងអស់បានហ្វឹកហាត់ជាមួយគ្នាតាំងពីពេលដែល YG នៅជាក្រុមហ៊ុនតូចមួយដែលបង្ហាញខ្លួនដំបូងនៅឆ្នាំ ២០០៦ ហើយចាប់ផ្តើមជោគជ័យ និងជាផលិតកម្មឈានមុខក្នុងចំណោមផលិតកម្មដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសកូរ៉េសព្វថ្ងៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើរាប់ចាប់តាំងពីឆ្នាំដែលដែលពួកគេចូលរួមហ្វឹកហាត់ និងជាតារាចម្រៀងពេញសិទ្ធិគឺរយៈពេលប្រហែល ២០ ឆ្នាំទៅហើយ។ គួរបញ្ជាក់ថានេះជាលើកទី ៣ ហើយដែលបន្តកិច្ចសន្យារបស់ពួកគេជាមួយ YG បន្ទាប់ពីសមាជិកនានាត្រឡប់ពីបំពេញកិច្ចការកងទ័ពដែលជាសំណើររបស់រដ្ឋាភិបាលកូរ៉េ។

 BIGBANG
 BIGBANG

ផលិតកម្ម YG Entertainment បានប្តេជ្ញាថាពួកគេនឹងបន្តគាំទ្រ លើកតំកើង BIGBANG។ ហើយបានបន្តទៀតថា “BIGBANG មិនត្រឹមតែបានត្រួសត្រាយផ្លូវក្នុងឥទ្ធិពលតន្រ្តីប៉ុណ្ណោះទេ តែក៏បានផ្លាស់ប្តូរលំហូរនៃវប្បធម៌ដ៏ធំរបស់កូរ៉េខាងត្បូងផងដែរ។ BIGBANG នឹងបន្តបង្កើតប្រវត្តិសាស្ត្រ K-Pop និងជាសិល្បករតំណាងផលិតកម្មយើង ហើយយើងនឹងជួយគាំទ្រដល់ពួកគេមួយទំហឹង”។

BIGBANG ត្រូវបានគេគ្រោងនឹងធ្វើការត្រឡប់មកវិញដែលរង់ចាំជាយូរមកហើយតាមរយៈ Coachella ២០២០ នៅខែមេសា។ ទោះយ៉ាងណានៅពេល Coachella បានពន្យារពេលព្រឹត្តិការណ៍នេះដល់ខែតុលា ដោយសារមេរោគឆ្លងវីរុសកូរ៉ូណា ប៉ុន្តែអ្នកគាំទ្រនៅតែទន្ទឹងរង់ចាំ៕

 BIGBANG
 BIGBANG
 BIGBANG
 BIGBANG
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T