ការប្រកួតប្រជែងសម្រស់ថ្នាក់ជាតិរបស់វៀតណាមត្រូវបានពន្យារពេលដោយសារ COVID-១៩

//s5.kh1.co/af/afe31814ec1ee619d1ec5625ea50043e3b5458d4.jpeg
នារី

 ១៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ដោយសារតែវីរុសកូរ៉ូណា បានធ្វើឱ្យកម្មវិធីថ្នាក់ជាតិរបស់វៀតណាមមួយត្រូវបានព្យារពេល។

វៀតណាម៖ អ្នករៀបចំការប្រកួតបវរកញ្ញាវៀតណាម ២០២០ បានសម្រេចចិត្តពន្យារពេលព្រឹត្តិការណ៍ប្រចាំឆ្នាំដែលគ្រោងនឹងធ្វើឡើងនៅចន្លោះខែឧសភា និងសីហាឆ្នាំនេះ ខណៈពេលដែលជំងឺរាត្បាតរុំារ៉ៃកំពុងតែកើតឡើង (COVID-១៩)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Lê Xuân Sơn នាយកកាសែត Tiền Phong (Vanguard) ក៏ជាប្រធានក្រុមប្រឹក្សារៀបចំព្រឹត្តិការណ៍បានបង្ហើបព័ត៌មានថា “នេះជាដំណាក់កាលដ៏រសើបមួយនៅពេលដែលប្រទេសទាំងមូលបានចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើន ដើម្បីការពារការផ្ទុះឡើងនៃជំងឺនេះ។

“នោះហើយជាមូលហេតុដែលទោះបីជាយើងបានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ព្រឹត្តិការណ៍នេះក៏ ដោយក៏គណៈកម្មាធិការរៀបចំបានសម្រេចចិត្តពន្យារពេលការប្រកួតនេះ”។ 

“បន្ទាប់មកក្រុមប្រឹក្សាភិបាលនឹងធ្វើការសម្រេចចិត្តថា តើដំណើរការចុះឈ្មោះ និងសកម្មភាពផ្សេងទៀតនឹងប្រព្រឹត្តទៅតាមស្ថានភាពយ៉ាងដូចម្តេច។” ខ្ញុំដឹងថាពេលវេលាដែលមិនបានកំណត់ជាក់លាក់គឺជាបញ្ហាដ៏ធំបំផុតនៃការប្រកួតឆ្នាំនេះ។ Sơn បន្ថែមថាបញ្ហានេះត្រូវបានចែករំលែកដោយសង្គមទាំង មូល។

បវរកញ្ញាទាំង ៣ រូបរបស់វៀតណាមប្រចាំឆ្នាំ ២០១៨ (ពីឆ្វេង)៖ Phương Nga, Tiểu Vy និង Thúy An
បវរកញ្ញាទាំង ៣ រូបរបស់វៀតណាមប្រចាំឆ្នាំ ២០១៨ (ពីឆ្វេង)៖ Phương Nga, Tiểu Vy និង Thúy An

រឿងតែមួយគត់ដែលយើងអាចធ្វើបាននៅពេលនេះគឺព្យាយាមរៀបចំបន្ថែមទៀតសម្រាប់ការប្រលងដែលនឹងត្រូវរៀបចំឡើងនៅពេលដែលស្ថានភាពកាន់តែប្រសើរឡើង”។ ការប្រលងថ្នាក់ជាតិលើក ទី ១៨ ត្រូវបានគ្រោងធ្វើនៅតំបន់ចំនួន ៣ រវាងខែឧសភា និងសីហា។

ការប្រលងដែលត្រូវបានគេដាក់ឈ្មោះកម្មវិធីថាជា”កញ្ញាឯក Miss Tiền Phong Newspaper Contest” គឺជាការប្រកួតប្រជែងសម្រស់ថ្នាក់ជាតិដំបូងគេនៅវៀតណាមដែលរៀបចំដោយកាសែត  Tiền Phong ចាប់តាំងពីឆ្នាំ ១៩៨៨៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T