ស្ត្រីវ័យ ៧៣ ឆ្នាំម្នាក់ បង្ហាញសាច់ដុំធំៗសឹងមិនគួរឲ្យជឿ ធ្វើឲ្យបុរសល្មមៗសុំខ្មាស

//s5.kh1.co/58/58c98260e7ee556a6638ce8458c23812cd53f63a.png
សង្គម

 ១២-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីវ័យចំណាស់ម្នាក់ បានពញ្ញាក់អារម្មណ៍មហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន តាមរយៈការបង្ហោះរូបភាពពីរសន្លឹករបស់គាត់ ដែលបានបង្ហាញពីភាពផ្លាស់ប្ដូរនៃរាងកាយស្ទើរមិនគួរឲ្យជឿ ត្រឹមរយៈពេលតែ ៣ ឆ្នាំប៉ុណ្ណោះ

កាណាដា៖ ស្ត្រីវ័យចំណាស់ម្នាក់ បានពញ្ញាក់អារម្មណ៍មហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន តាមរយៈការបង្ហោះរូបភាពចំនួនពីរសន្លឹករបស់គាត់ ដែលបានបង្ហាញពីភាពផ្លាស់ប្ដូរនៃរាងកាយស្ទើរតែមិនគួរឲ្យជឿ ត្រឹមរយៈពេលតែ ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកលេងកាយវប្បកម្មវ័យចាស់ខាងលើមានឈ្មោះថា Joan MacDold អាយុ ៧៣ ឆ្នាំរស់ក្នុងរដ្ឋ Ontario ប្រទេសកាណាដា។ ដែលកាលពី ឆ្នាំមុន ស្ត្រីរូបនេះមានរាងធាត់ខ្លាំង និងមានទម្ងន់ជាង ៩០ គីឡូក្រាម ដែលកាលនោះគ្រូពេទ្យ បានតម្រូវឲ្យគាត់ប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺលើសឈាម កូលេស្តេរ៉ុល និងបញ្ហាច្រាលទឹកអាស៊ីតជាប្រចាំ។

យ៉ាងណាមិញ បន្ទាប់ពីអ្នកស្រី Joan MacDold បានចំណាយពេលលើកដុំដែកនៅកន្លែងហាត់អស់រយៈពេល ឆ្នាំមកនេះ បានធ្វើឲ្យទម្ងន់របស់គាត់ស្រាលជាងមុន ២០ គីឡូក្រាម និងមានសាច់ដុំដូចមនុស្សប្រុសសឹងមិនគួរឲ្យជឿផងដែរ។ ហើយបច្ចុប្បន្ន កំពូលអ្នកលេងកាយវប្បកម្មរូបនេះ ក៏កំពុងតែល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គម អុីនស្ដាក្រាម ដោយមានអ្នកតាមដាន (Follower) ជាង៥សែននាក់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកស្រី Joan MacDold កាលពី៣ឆ្នាំមុន និងបច្ចុប្បន្ន
  អ្នកស្រី Joan MacDold កាលពី៣ឆ្នាំមុន និងបច្ចុប្បន្ន
  អ្នកស្រី Joan MacDold បច្ចុប្បន្ន
  អ្នកស្រី Joan MacDold បច្ចុប្បន្ន
  អ្នកស្រី Joan MacDold បច្ចុប្បន្ន
  អ្នកស្រី Joan MacDold បច្ចុប្បន្ន
  អ្នកស្រី Joan MacDold កាលពី៣ឆ្នាំមុន និងបច្ចុប្បន្ន
  អ្នកស្រី Joan MacDold កាលពី៣ឆ្នាំមុន និងបច្ចុប្បន្ន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T