មួយឈុតនេះ មើលទៅសាមញ្ញធម្មតា តែ អ៊ីវ៉ា នៅតែស្អាតគួរឲ្យស្រលាញ់

//s5.kh1.co/e8/e84d64a31777d5b3245c9b9ee6a0f68330d1d8ec.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលម្សិលមិញនេះ អ៊ីវ៉ា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើផេកហ្វេសប៊ុករបស់នាង ដែលកំពុងត្រៀមថត MV បទថ្មីផងដែរនោះ យើងឃើញថា នាងមានការតុបតែងខ្លួនបែបសាមញ្ញៗ​ ទាំងសម្លៀកបំពាក់និងម៉ូតសក់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាងនៅតែមានសម្រស់ស្រស់ស្អាត។

កំពង់ស្ពឺ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ អំពីទេពកោសល្យ សមត្ថភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញ របស់តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ដែលកន្លងមក នាង ទទួលបានការគាំទ្រច្រើន ពីទស្សនិកជន តាមរយៈបទចម្រៀងពីរោះៗ ការតុបតែងខ្លួនប្លែកៗ ខ្យូតៗ និង គួរឲ្យស្រលាញ់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បច្ចុប្បន្នតារាស្រីសាច់សខ្ចី រាងតូចច្រឡឹងរូបនេះ ហាក់មានការមមាញឹកខ្លាំង នៅតាមការប្រគំតន្រ្តីតាមប៉ុស្តិ៍ទូរទស្សន៍ និងតាមខេត្តនានាផងដែរ។

ជាក់ស្ដែង បើយើងក្រឡេកទៅមើល សម្រស់របស់តារាស្រីមុខប៉ោង រូបនេះវិញ ដោយកាលពីពេលម្សិលមិញនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើផេកហ្វេសប៊ុករបស់នាង ដែលកំពុងត្រៀមថត MV បទថ្មីផងដែរនោះ យើងឃើញថា នាងមានការតុបតែងខ្លួនប្លែកភ្នែក បែបសាមញ្ញៗ​ ទាំងសម្លៀកបំពាក់និងម៉ូតសក់។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាងនៅតែមានសម្រស់ស្រស់ស្អាតប្លែកមួយបែបទៀតផងដែរ ហើយតាមរយៈរូបភាពទាំងនេះ ធ្វើឲ្យហ្វេនៗដែលគាំទ្រស្រលាញ់ចូលចិត្តនាង មានការកោតសរសើរ​ ជាច្រើន ថានាង ពិតជាស្រស់ស្អាត មិនថាពេលស្លៀកពាក់អ្វីក៏ដោយ ក៏នៅតែស្អាតនិងគួរឲ្យស្រលាញ់ដែរ៕

ទស្សនារូបភាពខាងក្រោម!!!

អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T