តារាចម្រៀងថៃរូបនេះ រងការវាយប្រហារយ៉ាងចាស់ដៃ រឿងមិនព្រមថតរូបជាមួយហ្វេន

//s5.kh1.co/ab/ab66ee7d675594fbcf19ffcb004e4ed9ad80da27.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងថៃវ័យក្មេង Chisanucha Tantimedh មានការរិះគន់យ៉ាងខ្លាំង ដោយសារការមិនថតជាមួយអ្នកគាំទ្រ

ថៃ៖ តារាចម្រៀងថៃវ័យក្មេង Chisanucha Tantimedh ឬហៅក្រៅថា Meyou កាលពីពេលថ្មីៗនេះបានរងនូវការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់អ្នកលេងអ៊ិនធឺណែតមួយចំនួន ក្នុងករណីដែលតារាប្រុសវ័យក្មេងរូបនេះបានបដិសេធការថតរូបជាមួយអ្នកគាំទ្រ។ ដូចយើងបានដឹងរួចមកហើយថា ស្ថានភាពវីរុស COVID-19 នៅប្រទេសថៃ បានធ្វើឲ្យប្រជាជនភាគច្រើន ជាពិសេសតារាល្បីៗមានភាពខ្លាចរអាក្នុងការប្រាស្រ័យទាក់ទងគ្នា រួមទាំងជាមួយអ្នកគាំទ្រផង រហូតដល់ថ្នាក់តារាខ្លះសម្រេច លុបចោលការណាត់ជួបជុំនានាជាមួយអ្នកគាំទ្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកមកមើលរឿងរ៉ាវរបស់ Meyou វិញ ក្នុងនោះមានអ្នកលេងអ៊ិនធឺណែតម្នាក់បានបង្ហោះសារថា នៅពេលដែលតារាចម្រៀងរូបនេះបានចូលរួមក្នុងការសម្ភោធហាងបើកថ្មីមួយ មានអ្នកគាំទ្រជាច្រើនបានសូមថតរូបជាមួយលោក ហើយពេលដែលអ្នករៀបចំកម្មវិធីបានសាកសួរខាងអ្នកគ្រប់គ្រងរបស់លោក លោកបានអនុញ្ញាតឲ្យមានការថតរូប ប៉ុន្តែត្រូវកំណត់ទីតាំង និងរយៈពេលថតឲ្យបានច្បាស់លាស់ ត្រឹម ១០ទៅ ១៥នាទីតែប៉ុណ្ណោះ។

លុះដល់ពេលដែលត្រូវថត ស្រាប់តែអ្នកគ្រប់គ្រងរបស់ Meyou និយាយថា លោកសុំមិនថតវិញ ដោយបារម្ភខ្លាចវីរុស COVID-19។ ភាគីខាងម្ចាស់កម្មវិធីបានសម្ដែងការមិនពេញចិត្ត និងបានលើកឡើងថា តារាប្រុសរូបនេះមុខមាត់ស្អាតបាត តែចរិតមិនល្អ ចំណែកឯតម្លៃថ្លៃខ្លួនសម្រាប់ការចូលរួមកម្មវិធីនេះក៏ថ្លៃ។ លើសពីនេះ គេក៏បានសម្តែងការមិនពេញចិត្តចំពោះរឿងដែលតារាចម្រៀងរូបនេះចាកចេញពីកម្មវិធីមុនកំណត់ទៀតផង។

បន្ទាប់ពីរងការវាយប្រហារបែបនេះ តារាចម្រៀងប្រុស Meyou ក៏បានចេញមុខបកស្រាយផងដែរថា ខ្លួននឹកស្មានមិនដល់ថាមានរឿងនេះកើតឡើង ព្រោះនៅពេលដែលខ្លួនសុំបដិសេធការថតជាមួយអ្នកគាំទ្រ ម្ចាស់កម្មវិធីមើលទៅទទួលយកបាន តែជាមកបង្ហោះការមិនពេញចិត្តពេលក្រោយបែបនេះទៅវិញ។ លោកបញ្ជាក់ថា គោលបំណងនៃការបដិសេធនេះ គឺដើម្បីការពារដល់សុវត្ថិភាពអ្នកគាំទ្រ និងខ្លួនលោកផ្ទាល់ស្របពេលដែលវីរុស COVID-19 កំពុងវាយលុកខ្លាំងនៅក្នុងប្រទេស និងជុំវិញពិភពលោកតែប៉ុណ្ណោះ៕

តារាចម្រៀង Meyou
តារាចម្រៀង Meyou
តារាចម្រៀង Meyou
តារាចម្រៀង Meyou
វីដេអបកស្រាយរបស់ Meyou
វីដេអបកស្រាយរបស់ Meyou
ការបង្ហោះលើ Twitter របស់ Meyou
ការបង្ហោះលើ Twitter របស់ Meyou
តារាចម្រៀង Meyou
តារាចម្រៀង Meyou
តារាចម្រៀង Meyou
តារាចម្រៀង Meyou
តារាចម្រៀង Meyou
តារាចម្រៀង Meyou
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T